ព័ត៌មានជាតិ

តាកូម៉ា ពន្លះម៉ូតូមួយគ្រឿង ស្លាប់ និងរបួស ២នាក់ នៅតាកែវ

តាកែវ: កាលវេលាម៉ោង ៦ និង១០ នាទីព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តបុកនឹងម៉ូតូ បណ្ដាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ នៅលើផ្លូវលេខ ១៣២ ចន្លោះគីទ្បូម៉ែត្រ ៥-៦ ស្ថិតក្នុងឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ ។

រថយន្តបង្កម៉ាក តាកូម៉ា ពណ៌ទឹកមាស ពាក់ស្លាកលេខ សៀមរាប 2B-0439 បើកបរដោយឈ្មោះ ឆោម រ៉ា ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិត្រពាំងរំពាក់ ឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ មុខរបរកសិករ (គ្មានរបួស) ដែលបើកមកពីទិសខាងកើត លុះមកដល់ចំណុចខាងលើ បានបុកម៉ូតូមួយគ្រឿង ម៉ាក ហុងដា សេ៥០ ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ 1FH-9634 បើកបរដោយឈ្មោះ ឈិន ហឿន ភេទប្រុស អាយុ៧៩ឆ្នាំ រស់នៅភូមិម្រុំ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ មុខរបរកសិករ (ស្លាប់នៅកន្លែងកើតហេតុ) មានឌុបប្រពន្ធពីក្រោយ ឈ្មោះ ម៉ៅ អាយុ ៦៧ ឆ្នាំ រស់នៅភូមិជាមួយគ្នា (របួសធ្ងន់) ដែលបើកបរពីទិសខាងលិច។

ក្រោយកើតហេតុវត្ថុតាង ត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ដើម្បីកសាងសំណុំរឿងចាត់ការតាមនិតិវិធី។ ចំណែកអ្នករបួស ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ និងសពប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់