ព័ត៌មានជាតិ

បុរសវ័យចំណាស់ម្នាក់ យកមងទៅដាក់ លិចទូកលង់ស្លាប់យ៉ាងអាណោចអាធ័ម!

ស្ទឹងត្រែង: កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៨មានករណីបុរសម្នាក់លង់ទឹកស្លាប់ នៅចំណុចកំពុងទន្លេទល់មុខសាលារៀនភូមិខ្សាច់ថ្មីធំ ខាងលិចអូរគោលប្រហែល១០០ម៉ែត្រ ភូមិតាឡាត ឃុំតាឡាត ស្រុកសេសាន ខេត្តស្ទឹងត្រែង។

ជនរងគ្រោះឈ្មោះ ឯម សូអេង ភេទប្រុស អាយុ៤៥ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុ។

យោងតាមនាយប៉ុស្តិ៍ស្ដីទីឃុំតាឡាត បានធ្វើការបំភ្លឺ ប្រពន្ធជនរងគ្រោះនិងក្មួយ២នាក់ទៅជាមួយបានឃើញ ជនរងគ្រោះបានដើរទៅមងតាខ្សាច់ទន្លេរាយមងដល់ទឹកជ្រៅជនរងគ្រោះក៏បានលិចចូលក្នុងទឹកបាត់ទៅ។ ក្មួយនិងប្រពន្ធមុជរកមិនឃើញ លុះដល់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង៤រសៀល ទើបរកសពឃើញនៅចំណុចខាងលើ។

យោងតាមការពិនិត្យសពសព គ្មានស្នាកស្នាមអ្វីគួរឲ្យកត់សម្គាល់និងមានការធានាទៅប្រពន្ធ កូន ក្មួយ ជនរងគ្រោះថាជនរងគ្រោះបានស្លាប់ដោយសារលង់ទឹកស្លាប់ គ្មានពាក់ព័ន្ធករណីឃាតកម្មឡើយ។សាកសពត្រូវបានប្រគល់ទៅឲ្យប្រពន្ធ កូន យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់