ភ្នំពេញៈ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយពីបានផ្ទុះហិង្សាវាយទៅលើក្បាល១ដំបង បណ្តាលឲ្យបែកក្បាលរបួសធ្ងន់ ត្រូវបានទៅសង្គ្រោះនិងព្យាបាលនៅមន្ទីរពេទ្យ។
ហេតុការណ៍នេះកើតឡើងនៅម៉ោង៩យប់ ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចផ្ទះគ្មានលេខ ភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ សំ សិរីវឌ្ឃនា ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅផ្ទះកើតហេតុខាងលើ ជាមនុស្សញៀនថ្នាំ ត្រឡប់មកផ្ទះវិញ បានហៅជនរងគ្រោះឈ្មោះ ទា ចាន់ថន អាយុ ៥៥ឆ្នាំ ជាម្តាយឲ្យបើកទ្វារឲ្យ តែម្តាយមិនបើក ក៏ទាញដំបងឬស្សីវាយចំក្បាលម្តាយបែកតែម្តង៕
មតិយោបល់