ព័ត៌មានជាតិ

First News: ក្រឡាប់រថយន្តដឹកមាន់ និងត្រី របួសធ្ងន់៤នាក់

កំពង់ឆ្នាំង: តាមសេចក្ដីរាយការណ៍បានដឹងថា នៅមុននេះបន្តិច មានករណីរថយន្តម៉ាកអ៊ីស៊ុយស៊ុយមួយគ្រឿង ពាក់ស្លាកភ្នំពេញ 2AF-5098 ដឹកមាន់ និងត្រី ពេញ បានក្រឡាប់ជាច្រើនត្រឡប់ បណ្ដាលឲ្យអ្នកជិះក្នុងរថយន្តរងរបួសធ្ងន់៤នាក់។

សេចក្តីរាយការណ៍បានបន្តទៀតថា ហេតុការណ៍បានឡើងនៅកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចជិតស្ពានស្រះអង្កាម បង្គោលលេខ១០៨ ភូមិព្រែកឫស្សី ខេត្តកំពុងឆ្នាំង។

សេចក្តីរាយការណ៍បានបញ្ជាក់ថា នៅមុនពេលកើតហេតុគេឃើញរថយន្តខាងលើបើកបរក្នុងល្បឿនលឿនមកចំណុចកើតហេតុបានបែកកង់ក្រឡាប់ជាច្រើនត្រឡប់ បណ្ដាលឲ្យខូចខាតយ៉ាងដំណំ ខណ:នោះប្រជាពលរដ្ឋដែលឃើញហេតុការណ៍បាននាំគ្នាជួយអូសជនរងគ្រោះចេញមកក្រៅ ដើម្បីដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ៕

ព័ត៌មានលម្អិត Post News នឹងផ្សាយពេលក្រោយ៖

មតិយោបល់