ព័ត៌មានជាតិ

បុរសម្នាក់ លង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម!..

តាកែវ: កាលពីវេលាម៉ោង៦និង៣៥នាទីព្រឹក ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៨ មានករណីប្រទះឃើញសពបុរសម្នាក់ស្លាប់នៅក្នុងប្រឡាយទឹក នៅក្នុងភូមិទន្លេបាទី ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។

ជនរងគ្រោះឈ្មោះ វ៉ាន់ ចម្រើន ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិព្រះម្លប់ ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ។

យោងតាមការបំភ្លឺសាក្សីទី១ឈ្មោះ ឡាត់ ចម្រើន ភេទស្រី អាយុ៥១ឆ្នាំត្រូវជាបងថ្លៃរបស់ជនរងគ្រោះ សាក្សីទី២ឈ្មោះ ឆេង មៅ ភេទប្រុសអាយុ២២ឆ្នាំ ត្រូវជាក្មួយរបស់ជនរងគ្រោះ សាក្សីទី៣ឈ្មោះស្រី សំបូរភេទប្រុស អាយុ៦៧ឆ្នាំ ជាប្រធានក្រុមប្រឹក្សាឃុំកណ្ដឹង ពួកគាត់បានបំភ្លឺថាជនរងគ្រោះធ្លាប់មានប្រពន្ធហើយបានលែងលះគ្នារយ:ពេលច្រើនឆ្នាំមកហើយ។ ជនរងគ្រោះបានរស់នៅជាមួយម្ដាយចាស់ជរា ហើយជនមានជំងឺសរសៃប្រសាទប្រចាំកាយ ជាមនុស្សស្រវឹងខួបទៀតផងជនរងគ្រោះបានចេញពីផ្ទះបាត់ររយ:ពេល៣ថ្ងៃមកហើយ។

យោងតាមការពិនិត្យសន្និដ្ឋានថាស្លាប់ដោយលង់ទឹក៕

មតិយោបល់