ព័ត៌មានជាតិ

ចងគោឲ្យស៊ីស្មៅនៅមុខអាស្រមព្រះអង្គខ្មៅ ត្រូវរន្ទះបាញ់​​ងាប់២ក្បាល នៅស្រុកល្វាឯម!..

កណ្តាល: កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៨ មានករណីរន្ទះបាញ់គោងាប់ នៅចំណុចព្រះអង្គខ្មៅ ភូមិជ្រោយជ្រែ ឃុំសំបួរ ស្រុកល្វាឯម ខេត្តកណ្ដាល។
ម្ចាស់គោមាន២នាក់ ទី១ឈ្មោះ រិន ធួន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ កសិករ រស់នៅភូមិឃុំកើតហេតុ និងទី២ឈ្មោះ តូនី ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរ កសិករ រស់នៅភូមិ កើតហេតុ។ គោស្ទាវចំនួន២ក្បាល ញី១ក្បាលឈ្មោល១ក្បាល។

នៅវេលាកើតហេតុ ម្ចាស់គោទាំងពីរ បានចងគោឲ្យស៊ីស្មៅនៅមុខអាស្រមព្រះអង្គខ្មៅលុះដល់ម៉ោងប្រហែល៤ជាង ត្រូវមេឃភ្លៀងផ្គរលាយឡំនិងរន្ទះ បាញ់គោ២ក្បាល ពណ៌ស បណ្ដាលឲ្យងាប់នៅនឹងកន្លែងកើតហេតុតែម្ដង៕

មតិយោបល់