ភ្នំពេញៈ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ ចាប់ពីម៉ោង០១និង០០នាទីរំលងអាធ្រាត រហូតដល់ម៉ោង ០៦និង០០នាទីទៀបភ្លឺ កម្លាំងផ្នែកយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានបើកកិច្ចប្រតិបត្តិការបង្រ្កាបឃាត់ខ្លួនជនសង្ស័យ ជាបន្តបន្ទាប់បានចំនួន ០៥នាក់ ចំណុចផ្លូវលេខ១៧៨ មុខក្លោងទ្វារចូលវត្តកោះភូមិ៥ សង្កាត់បឹងរាំង ខណ្ឌដូនពេញ ជាមុខសញ្ញា លួច (ស្លាកលេខរថយន្ត) យ៉ាងសកម្មក្នុងរាជធានីភ្នំពេញ។
ជនសង្ស័យត្រូវឃាត់ខ្លួនគឺ៖
១.ឈ្មោះ សាត វុត្ថា ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនប្រាកដ ទីលំនៅមិនពិតប្រាកដ។
២.ឈ្មោះ ធឿន ប៊ុនថេង ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរមុខរបរមិនប្រាកដ ទីលំនៅមិនពិតប្រាកដ។
៣.ឈ្មោះ រ៉ុត ខ្លឹមពិដា ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរមុខរបរ និងទីលំនៅមិនពិតប្រាកដ។
៤.ឈ្មោះ ឡេង រ៉ាវុធ ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅមិនពិតប្រាកដ។
៥.ឈ្មោះ ផើម យ៉ាងភូម ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិវៀតណាម មុខរបរនិងទីលំនៅមិនពិតប្រាកដ។
វត្ថុតាងចាប់យកបានរួមមាន៖
-ស្លាកលេខរថយន្តមានលេខ ភ្នំពេញ 2AE-2757 ចំនួន០២
-ឧបករណ៍កូនសោរសម្រាប់ដោះស្លាកលេខរថយន្តមួយចំនួន
-ម៉ូតូមួយគ្រឿងម៉ាក ICON ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1U-3625 ។
សូមបញ្ជាក់៖ ករណីនេះ កម្លាំងកំពុងបន្តប្រើប្រាស់វិធានការជំនាញសួរចំលើយរកបក្ខពួក សកម្មភាពដែលបានប្រព្រឹត្តកន្លងមក និងធ្វើការស្រាវជ្រាវរកអ្នកទទួលទិញស្លាកលេខរថយន្ត(ទទួលផលចោរកម្ម) ព្រមទាំងកសាងសំណុំរឿងតាមនីតិវិធី៕
មតិយោបល់