ព័ត៌មានជាតិ

ជិះម៉ូតូឆ្លងផ្លូវ ត្រូវម៉ូតូមួយគ្រឿងទៀត បុករងរបួសធ្ងន់ស្រាល៣នាក់!

ភ្នំពេញ: ប្តីប្រពន្ធមួយគូ ជិះម៉ូតូមួយគ្រឿងបត់ឆ្វេងឆ្លងផ្លូវខ្វះការប្រុងប្រយត្ន័ ត្រូវបានបុរសម្នាក់ជិះម៉ូតូមួយគ្រឿងទៀតបុកពេញទំហឹងបណ្តាលឲ្យប្រពន្ធ រងរបួសធ្ងន់ និងបុរស២នាក់ទៀតរងរបួសស្រាល។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០យប់ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខសាលាវិទ្យាល័យជាស៊ីមសាមគ្គី ក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញប្តីប្រពន្ធមួយគូ ជិះម៉ូតូមួយគ្រឿងហុងដាវ៉េវ ពណ៌ខ្មៅ លាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1CF-9372 ធ្វើដំណើរទិសដៅពីត្បូងទៅជើង លុះមកដល់កើតហេតុខាងលើ បានបត់ឆ្វេងដៃឆ្លងមកផ្លូវម្ខាងទៀត ខណ:នោះក៏មានម៉ូតូមួយគ្រឿងទៀតម៉ាកCBR ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ1CU-1372 ជិះដោយបុរសម្នាក់បញ្ចា្រសទិសដៅគ្នាពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿនចាប់ហ្វ្រាំងមិនទាន់ជ្រុលបុកម៉ូតូវ៉េវពេញទំហឹងបណ្តាលឲ្យស្ត្រីជាប្រពន្ធរងរបួសធ្ងន់ត្រូវរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះភ្លាមៗ។ ចំណែកប្តីនិងម្ចាស់ម៉ូតូCBRរងរបួសស្រាល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយកម៉ូតូទាំង២គ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ រង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

មតិយោបល់