ព័ត៌មានជាតិ

បញ្ជូនជនសង្ស័យ៥នាក់ ពាក់ព័ន្ធគ្រឿងញៀនទៅតុលាការ

ស្វាយរៀងៈ នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦នេះ កម្លាំងមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្តស្វាយរៀងបានបញ្ចូនជនសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀនចំនួន៥នាក់ទៅតុលាការ បន្ទាប់ពីធ្វើការបង្ក្រាបកាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅទីតាំងមួយកន្លែងក្នុងសង្កាត់/ក្រុងបាវិតខេត្តស្វាយរៀង។

មន្រ្តីកងរាជអាវុធហត្ថបានឲ្យដឹងថា ជនសង្ស័យទាំងនោះមានឈ្មោះ អ៊ិត ណារិត ភេទប្រុស អាយុ៣៤ឆ្នាំ មានមុខរបរបើកបររថយន្តសង្រ្គោះមន្ទីរពេទ្យបង្អៃកជីភូ រស់នៅភូមិត្រពាំងត្រាច ឃុំស្វាយតាយាន ស្រុកកំពង់រោទី ខេត្តស្វាយរៀង ។ ២.ឈ្មោះ វី ភា ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរបកប្រែភាសាចិន នៅរោងចក្រGIFA ក្នុងតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ក្រុងបាវិត ខេត្តស្វាយរៀង រស់នៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។ ៣.ឈ្មោះ អ៊ុក ស៊ីនួន ភេទស្រី អាយុ២៥ឆ្នាំ មុខរបរកម្មកររោងចក្រមានទីលំនៅ ភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ ៤.ឈ្មោះ ទេព ទិត្យ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ ៥.ឈ្មោះ ឈុន សុខ ស៊ីភ័ណ្ឌ ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិតាពៅ សង្កាតបាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

ក្រោយពីឃាត់ខ្លួនកម្លាំងបានធ្វើការដកហូតវត្ថុតាងមួយចំនួនរួមមាន ៖០១. ម្សៅក្រាមពណ៌សថ្លា(ម៉ាទឹកកក)ចំនួន០៦កញ្ចប់ ទម្ងន់ស្មើ ០.៦ក្រាម ទូរស័ព្ទដៃចំនួន០៣គ្រឿង និងឧបករណ៍សម្រាប់ជក់គ្រឿងញៀនមួយចំនួន។

ជនសង្ស័យ និងវត្ថុតាង ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀង កំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការនៅព្រឹកនេះ៕

មតិយោបល់