ព័ត៌មានជាតិ

ភ្លើងឆេះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេស៊ា ផេស៊ីហ្វិក ហ្វាយនែន ភីអិលស៊ី​ បាត់បង់ទឹកប្រាក់ប្រហែល២០ម៉ឺនដុល្លារ​ និងខូចខាតសម្ភារៈជាច្រើន

ភ្នំពេញៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ លោកវរសេនីយ៍ឯក​ ព្រំ​ យ៉ន​ នាយការិយាល័យបង្ការ​ ពន្លត់​អគ្គិភ័យ​ និងសង្គ្រោះ​ បានឲ្យដឹងថា នៅវេលាម៉ោង១៣ និង ២០នាទីរសៀល​ ថ្ងៃចន្ទ ៣រោចខែ​ចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែ​មេសា ឆ្នាំ២០១៩​ មានករណីអគ្គិភ័យមួយកន្លែង កើតឡើងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេស៊ា ផេស៊ីហ្វិក ហ្វាយនែន ភីអិលស៊ី ស្ថិតតាមណ្តោយផ្លូវលេខ២៨៩​ កែងនឹងផ្លូវលេខ៥១៦​ ក្រុមទី៣​ភូមិ១ អាគារលេខC1+C2 សង្កាត់បឹងកក់ទី១​ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

លោកនាយការិយាល័យបន្តថា ម្ចាស់ផ្ទះរងគ្រោះក្នុងហេតុការណ៍ឈ្មោះ ​ ចាន់ ពិសិដ្ឋ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរប្រធាននាយកដ្ឋានឥណទាន។

លោកនាយការិលោកវរសេនីយ៍ឯក​ ព្រំ​ យ៉ន​ នាយការិយាល័យបង្ការ​ ពន្លត់​អគ្គិភ័យ​ និងសង្គ្រោះ​ រាជធានីភ្នំពេញ បានបញ្ជាក់ថាមូលហេតុ​ ឆ្លងចរន្តអគ្គិសនី ។

ក្នុងហេតុការណ៍អគ្គិភ័យខាងលើ ​បណ្តាលអោយ ឆេះកុំព្យូទ័រលើតុចំនួន៥គ្រឿង, ឆេះបរិក្ខាSystem អស់ទាំងស្រុង (សរុបជាទឹកប្រាក់ប្រហែល២០ម៉ឺនដុល្លារអាមេរិក), ឆេះបរិក្ខាប្រើប្រាស់ ក្នុងការិយាល័យអស់ចំនួន២០បន្ទប់ និងឆេះរោលជញ្ចាំងហាងលក់ Pizza Domino’s អស់ប្រហែល ២០ភាគរយ ។

ក្នុងគ្រោះអគ្គិភ័យខាងលើ​ បណ្តាលអោយរបួសមនុស្សចំនួន ២នាក់​ ទី១-ឈ្មោះ ទុយ សាវរី អាយុ២៩ឆ្នាំ មុខរបរ មេផ្ទះ និងទី២-ឈ្មោះ ដារ៉ា វ័ន អាយុ៦ឆ្នាំ មុខរបរ សិស្ស។

ប្រតិបត្តិ​ការ​ជួយអន្តរាគមន៍ហេតុការណ៍អគ្គិភ័យនោះ​ សមត្ថកិច្ចប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យចំនួន១៥គ្រឿង ប្រើប្រាស់ទឹកអស់​១០ឡានស្មើនឹង៥០ម៉ែត្រគូប​ ៕

មតិយោបល់