កូរ៉េៈ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយថា ការធ្វើតេស្តសាកល្បងមីស៊ីលរបស់ខ្លួន មានសមត្ថភាពពេញលេញ អាចនឹងទៅដល់អាមេរិក ក្នុងតំបន់ប៉ាស៊ីហ្វិក។ នេះបើយោងតាមរយៈ សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦។
លោក គីម បានហៅតេស្តសាកល្បងពីរលើកកាលពីថ្ងៃពុធកន្លងទៅថា ” ជាព្រឹត្តិការណ៍ដ៏៏អស្ចារ្យបំផុត” ដែលអាចពង្រឹងសមត្ថភាពការវាយប្រហារនុយក្លេអ៊ែរប្រទេសរបស់ខ្លួន។
បើតាមសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បាននិយាយថា ការបាញ់មីស៊ីលលើកដំបូងរបស់កូរ៉េខាងជើង បានបរាជ័យ ប៉ុន្តែលើកទីពីរដូចអ្វី ដែលជប៉ុនបានបញ្ជាក់ថា វាមានសមត្ថភាព។
គួរបញ្ជាក់ដែរថា កូរ៉េខាងជើងនៅតែបន្តគឃ្លើន ខណៈដែលសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ ហាមឃាត់មិនឲ្យអភិវឌ្ឍអាវុធនុយក្លេអ៊ែរ ដោយប្រើបច្ចេកវិទ្យាមីស៊ីលឆ្លងទ្វីបក៏ដោយ៕
មតិយោបល់