ព័ត៌មានជាតិ

អាសង់ថ្លើមធំទះកំផ្លៀង CR-V ធ្លាក់មួយចំហៀង

ភ្នំពេញៈ អាសង់បើកឆ្លើយកៀររថយន្ត CR-V 2016 ធ្លាក់កាងមុខបង្កឲ្យមានការទាមទាររកត្រូវរៀងៗខ្លួន ដោយហេតុការណ៍នេះកើតឡើងកាលពីម៉ោង៨និង១០នាទីព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវកម្ពុជាក្រោម ស្ពានអាកាស៧មករា ស្ថិតនៅសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពពីសាក្សីនៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគាត់រថយន្ត CR-V 2016 ពណ៌ស ស្លាកលេខភ្នំពេញ 2AA-4515 បើកបរស្របទិសជាមួយម៉ូតូសង់សេ១២៥ ពណ៌ក្រហម ស្លាកលេខបាត់ដំបង1B-2343 មកដល់ចំណុចកើតហេតុបានបុកម៉ូតូពីក្រោយបណ្តាលម៉ូតូដួល និងរថយន្តធ្លាក់កាងមុខតែម្ដង។ ហើយម្ចាស់រថយន្តចុះមកស្តីឲ្យជនរងគ្រោះថែមទៀតផង។

ដោយឡែកម្ចាស់រថយន្តបានប្រាប់ថា ម៉ូតូខាងលើបានបើកកៀរថ្ពាល់កាងរថយន្តខាងស្តាំដៃ និងរបើកកាងដូច្នេះ ទើបគាត់បានបញ្ជាក់ថា បើម្ចាស់ម៉ូតូព្រមទទួលកំហុសគាត់សុខចិត្តយកទៅជួសជុលមិនចង់វែងឆ្ងាយ។

ក្រោយកើតហេតុនគរបាលចរាចរណ៍ខណ្ឌទួលគោកធ្វើការវាស់វែង និងសម្របសម្រួល ក៏ឯកភាពបញ្ចប់រឿងនៅហ្នឹងកន្លែងដោយយកទៅជួសជុលរៀងៗខ្លួន៕

https://youtu.be/3RGZRnEtbac

https://youtu.be/yYcRde1Uud4

https://youtu.be/yj25La28EOA

មតិយោបល់