ព័ត៌មានជាតិ

អាមេរិក​ជប៉ុន​សន្យា​ពង្រឹង​សម្ព័ន្ធភាព​ខណៈ​ដែល​ភាព​តានតឹង​ជាមួយ​ចិន​

​ទីក្រុង​ប៉េកាំង (03/12/13) ៖​សហរដ្ឋអាមេរិក​ដែល​មាន​រូប​លោក​អនុ​ប្រធានាធិបតី Joe Biden ជាមួយនឹង​ភាគី​ជប៉ុន​ដែល​មាន​លោកនាយក​រដ្ឋមន្ត្រី Shinzo Abe បាន​ជួប​ពិភាក្សា​គ្នា​នៅក្នុង​ទីក្រុង​តូ​ក្យូ​កាលពី​ថ្ងៃ​ចន្ទ​ហើយ​ក្នុង​ជំនួប​នេះ​ដែរ​ការងារ​ផ្តោត​សំខាន់​គី​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ទ្វេរ​ភាគី​រវាង​ប្រទេស​ទាំង​ពីរ​។​
Joe Biden
​មេដឹកនាំ​ទាំង​ពីរ​បាន​បើក​ឲ្យ​សន្និសិទកាសែត​មួយផ​ង​ដែរ​នៅ​ក្រោយ​កិច្ចប្រជុំ​ដែល​បាន​ធ្វើឡើង​ម្តង​ទៀត​ស្តីពី​សារៈសំខាន់​នៃ​ទំនាក់ទំនង​ជាមួយ​ជប៉ុន​កូរ៉េខាងត្បូង​ក៏ដូចជា​ចិន​ផង​ដែរ​។​នៅពេលដែល​ក្រុម​អ្នកកាសែត​បាន​សាកសួរ​ពី​ប្រធានបទ​នៃ​ការដាក់​ប្រកាស​តំបន់​ហាម​ហោះហើរ​របស់​ចិន​នោះ​លោក Biden បាន​ឆ្លើយតប​ថា​វា​ជា​ការព្រួយបារម្ភ​ធំ​បំផុត​របស់​អាមេរិក​ទៅ​លើ​ស្ថានភាព​នាពេល​អនាគត​។​

​នៅ​យប់​ថ្ងៃ​អង្គារ​ក្រោយ​ការទទួល​ធ្វើ​កិច្ច​ពិភាក្សា​ការងារ​នៅក្នុង​អាហារ​ពេល​ល្ងាច​ចប់​រួចរាល់​លោក​អនុ​ប្រធានាធិបតី​អាមេរិក​បាន​ហោះ​ចាកចេញ​ពី​ជប៉ុន​ទៅកាន់​ប្រទេស​ចិន​នា​ថ្ងៃ​ពុធ​នេះ​ដើម្បី​ធ្វើការ​ជួបពិភាក្សា​ជាមួយនឹង​លោក​ប្រធានាធិបតី​ចិន Xi Jiping និង​ថ្ងៃ​បន្ទាប់​ទៅកាន់​កូរ៉េ​ខាងត្យូង​ដែល​ជា​ទិសដៅ​ចុងក្រោយ​៕​

មតិយោបល់