ព័ត៌មានជាតិ

បុរសម្នាក់ បើករថយន្តបុក មន្ត្រីនគរបាល ឋានៈជានាយរងការិយាល័យ ស្លាប់និងប្រពន្ធរបួសធ្ងន់!

រតនគិរី: កាលពីវេលាម៉ោង៦និង៣០នាទីយប់ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តនិងម៉ូតូ ខណ:ដែលអាកាសធាតុមានភ្លៀងខ្យល់ព្យុះខ្លាំង នៅចំណុចផ្លូវក្រាលកៅស៊ូ វាលរំប្លង់ ស្ថិតនៅភូមិតងកាម៉ាល ឃុំអូរជុំ ស្រុកអូរជំ ខេត្តរតនគិរី ៕

សមត្ថកិច្ចបានឲ្យដឹងថា ជនបង្កឈ្មោះ ស្មៀន ថៃ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិគ្រឹង បានបើករថយន្តម៉ាក កាមរីហើម ស៊េរី៩៥ ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2B-0362 បានបុកជនរងគ្រោះឈ្មោះ ម៉ាង ធន់ ជានគរបាល មានឋាន: នាយរងការិយាល័យ ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិគ្រឹង ដែលកំពុងជិះម៉ូតូម៉ាក ស៊ីរ៉ូស ពណ៌ខ្មៅ ដែលកំពុងឌុបឈ្មោះ ឡញ រេល ត្រូវជាប្រពន្ធ អាយុ៤០ឆ្នាំ ជនជាតិទំពួន ពេញទំហឹងបណ្តាលឲ្យបុរសជាប្តីស្លាប់ ចំណែកប្រពន្ធរបួសធ្ងន់ ត្រូវបានទៅព្យាបាលនៅមន្ទីរពេទ្យបង្អែក ខេត្តរតនគីរី។

ចំណែក ជនបង្កត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ន នៅជំនាញអធិការដ្ឋានស្រុកអូរជុំ ក្រោមការសម្របសម្រួលដោយ លោកជា ពេជ្រ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តរតនគិរី៕

មតិយោបល់