ព័ត៌មានជាតិ

ជនជាតិអាមេរិកម្នាក់ ជិះម៉ូតូដួលខ្លួន​ឯង ត្រូវសមត្ថកិច្ចនាំយកមកពេទ្យ!

កំពត: នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨នេះ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកកំព តបានចុះទៅអន្តរាគមន៍ភ្លាមៗទៅដល់កន្លែងកើតហេតុ ដោយសារតែមានបុរសជនជាតិអាមេរិកម្នាក់ ជិះម៉ូតូដួលខ្លួនឯងនៅលើផ្លូវជាតិ៣កំពត-វាលរេញ ក្នុងភូមិទទឹង ថ្ងៃឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត។

អ្នកបើកបរឈ្មោះ ប៊ឺត ហ៊ុក ភេទប្រុស អាយុ៦៧ឆ្នាំ ជនជាតិអាមេរិក បើកបរម៉ូតូម៉ាកអាយខន ពណ៌ស គ្មានស្លាកលេខ បណ្តាលបង្កឲ្យរបួសធ្ងន់ធ្ងរបាក់ដៃឆ្វេង ត្រូវបានកម្លាំងនគរបាលចរាចរណ៍ដឹកតាមរថយន្តបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យស៊ុនយ៉ាឃៀល៕

មតិយោបល់