ព័ត៌មានជាតិ

ជីវិតអ្នកក្រ! ២នាក់បងប្អូននាំគ្នាទៅដកព្រលឹត លង់ទឹកទាំង២នាក់តែបងស្លាប់ ប្អូនរួចផុតពីគ្រោះថ្នាក់

កំពង់ធំ: កាលពីវេលោម៉ោង ១រសៀល ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ មានករណីមនុស្សលង់ទឹកចំនួន២នាក់ ស្ថិតនៅចំណុចបឹងបន្ទាយ ភូមិតាំងក្រសាំង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ ប៉ុន្តែក្នុងករណីនេះ មានម្នាក់បានស្លាប់ និងម្នាក់ទៀតជួយសង្គ្រោះទាន់។

ជនរងគ្រោះទាំង២នាក់រួមមាន៖
១. ជនរងគ្រោះឈ្មោះ រិន សារី ភេទ ប្រុស អាយុ ១៥ឆ្នាំ (ស្លាប់)។
២.ជនរងគ្រោះឈ្មោះ រិន កេង ភេទ ស្រី អាយុ១០ឆ្នាំ (ជួយសង្រ្គោះទាន់ពេល)។

ចំណែកមូលហេតុ កើតឡើងខណ:ដែល ជនរងគ្រោះចុះដកព្រលឹតក្នុងបឹង៕

មតិយោបល់