ព័ត៌មានជាតិ

ឃាត់ខ្លួន ជនជាតិវៀតណាម និងជនជាតិខ្មែរអ៊ីស្លាម២នាក់ ពាក់ពន្ធ័នឹងករណីគ្រឿងញៀន!

ភ្នំពេញ: ក្រោយពីបើកការស្រាវជ្រាវកម្លាំងជំនាញខណ្ឌ និងប៉ុស្តិ៍នៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ បានចុះធ្វើការបង្ក្រាបជាក់ស្តែង ករណីរក្សាទុកនិងប្រើប្រាស់
ខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យ២នាក់ ថ្នាំញៀន២កញ្ចប់តូច។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ ត្រង់ចំណុចផ្ទះគ្មានលេខ ក្រុម១ ភូមិ ២ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ។

សមត្ថកិច្ចបានឲ្យដឹងថា ជាលទ្ធផលក្នុងកិច្ចប្រតិបត្តិការនេះកម្លាំងបានឃាត់ខ្លួនជនសង្ស័យ២នាក់ ទី១ឈ្មោះ ដូយ៉ាំងជី ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅផ្ទះជួល សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ មុខរបរជាងផ្សារដែក (រក្សាទុក) និងទី២ឈ្មោះ ឯល រ៉ស់ម៉ាន ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែអ៊ីស្លាម មានទីលំនៅផ្ទះលេខ៨២ ក្រុម២ ភូមិ៤ សង្កាត់ច្រាំងចំរេះ១ មុខរបររត់ម៉ូតូឌុប (ប្រើប្រាស់)។

ចំពោះសម្ភារ:ដកហូតមាន ក្រាមពណ៌សថ្លាចំនួន២កញ្ចប់តូច ហើយបច្ចុប្បន្ន ត្រូវបានកម្លាំងជំនាញខណ្ឌ និងប៉ុស្តិ៍កំពុងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមនីតិវិធី៕

មតិយោបល់