ព័ត៌មានអន្តរជាតិ

តួកគី នឹងប្រើប្រព័ន្ធប្រឆាំងមីស៊ីល S-400 របស់រុស្ស៊ី ប្រសិនបើចាំបាច់

តួកគី: ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បាននិយាយថា ការទិញប្រព័ន្ធ S-400 របស់តួកគី គឺមិនទុកវានៅក្នុងឃ្លាំងនោះទេ ដោយក្រុងអានការ៉ា នឹងប្រើវាឲ្យបានត្រឹមត្រូវ ប្រសិនបើវាចាំបាច់។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨។

កាលពីខែធ្នូ ឆ្នាំ ២០១៧ រុស្ស៊ី និងតួកគី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីផ្គត់ផ្គង់ប្រព័ន្ធការពារអាកាស S-400 ទៅកាន់ទីក្រុងអានការ៉ា។

កិច្ចព្រមព្រៀងនេះ បានបង្កឲ្យមានការខ្វែងគំនិតគ្នា រវាងតួកគី និងអាមេរិក ដោយក្រុងវ៉ាស៊ីនតោន បានគំរាមដាក់ទណ្ឌកម្មប្រឆាំងនឹងក្រុងអានការ៉ា ខណ:លើកទ្បើងថា អាវុធនេះ មិនសមស្របគ្នាប្រើ សម្រាប់ការការពារនៅក្នុង NATO នោះទេ ៕

មតិយោបល់