ព្រះសីហនុៈ កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ មានករណីបុរសម្នាក់ចងកសម្លាប់ខ្លួន នៅលើជ្រុងវិហារវត្តឧត្តមវិញ្ញាណរាម នៅភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
សាកសពជនរងគ្រោះឈ្មោះ ខិ ពៅ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅភូមិឃុំកើតហេតុ។ សាកសពបានចងកដោយប្រើអាវការ៉ូដៃវែង ពណ៌ក្រហមលាយស ចងនៅកន្ទុយនាគ ជ្រុងខាងលិចនៃវិហារ។
ក្រោយពីទទួលបានព័ត៌មាន កម្លាំងសមត្ថកិច្ចជំនាញបានចុះទៅដល់កន្លែងកើតហេតុធ្វើការពិនិត្យ រួចសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារធ្វើអត្តឃាតខ្លួនឯងដោយចងកពិតប្រាកដមែន។
មូលហេតុដោយសារកើតទុក្ខការបែកបាក់គ្រួសារ និងជំពាក់លុយគេមួយចំនួន។ ចំណែកសាកសពបានប្រគល់សពជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់