ព័ត៌មានជាតិ

កូនម្ចាស់ក្លឹបកម្សាន្តមួយកន្លែងក្នុងក្រុងសៀមរាប បើករថយន្តបុករះស្លាកយីហោ និងបង្គោលភ្លើងព្យាយាមបើករត់មិនទទួលខុសត្រូវ

សៀមរាប: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តមួយគ្រឿងដែលបើកបរដោយកូនម្ចាស់ក្លឹបកម្សាន្តមួយកន្លែងក្នុងក្រុងសៀមរាប បានបើកបរខ្វះការប្រុងប្រយត្ន័ បានបុករះស្លាកយីហោ និងបង្គោលភ្លើង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។ តែសំណាងណាស់ គ្មាននរម្នាក់រងរបួសនោះទេ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង ១និង២០នាទីយប់ឈានចូលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅចំណុច ផ្លូវ៧មករា ហៅផ្លូវជន្លង់ ភូមិវត្តបូព៌ សង្កាត់សាលាកម្រើក ក្រុងសៀមរាប ។

សូមបញ្ជាក់ថា ក្រោយកើតហេតុ រថយន្តបង្កបានព្យាយាមបើករត់ តែត្រូវបានកូនម្ចាស់តូប ដេញតាម ចាប់បាននៅស្តុបផ្លូវ៦០ម៉ែត្រ ប្រគល់ឲ្យសមត្ថកិច្ច យកទៅទុកដោះស្រាយបន្តទៀត៕

មតិយោបល់