ភ្នំពេញៈ នៅវេលាម៉ោង១និង១០នាទីរសៀល ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ ២០១៨ មានករណីអគ្គិភ័យមួយបានកើតឡើង ដោយបានឆេះបំផ្លាញផ្ទះអស់ចំនួន៣ល្វែង រួមទាំងទ្រព្យសម្បតិ្តមួយចំនួនធំ ដែលមានទតាំងស្ថិតនៅផ្លូវលេខ១៣៦ ក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌ ដូនពេញ និងបង្កឲ្យមានភ្ញាក់ផ្អើលយ៉ាងខ្លាំងទៅដល់កម្លាំងមានសមត្ថកិច្ចមូលដ្ឋាន និង រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងចុះមកធ្វើអន្តរាគមន៍បាញ់ទឹកពន្លត់។
តាមប្រភពព័ត៌មានពីសមត្ថកិច្ច បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញមានភ្លើងឆាបឆេះ និង មានផ្សែងខ្មៅ ហុយទ្រលោមចេញពីក្នុងផ្ទះមួយកន្លែងមកខាងក្រៅ ទើបបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងទៅដល់កម្លាំងមានសមត្ថកិច្ចមូលដ្ឋាន និងរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងចុះមកជួយធ្វើអន្តរាគមន៍បាញ់ ទឹកពន្លត់ភ្លាមៗផងដែរ។ ដោយភ្លើងខ្លាំងពេកនោះ ក៏រាលដាលពីផ្ទះមួយទៅផ្ទះមួយ ដោយមានផ្ទះលក់អង្ករ បារបារាំង និង ផ្ទះល្វែងមួយល្វែង ផងដែរដែលនៅជាប់គ្នានោះ ហើយកម្លាំងមានសមត្ថកិច្ចក៏បានហៅរថយន្ត ពន្លត់ងគ្គិភ័យជាច្រើនគ្រឿងទៀតចុះមកជួយ ធ្វើការបាញ់ពន្លត់រហូតទៅដល់ជាង២ម៉ោង ទើបធ្វើឲ្យភ្លើងរលត់ទៅបាន។
ពាក់ព័ន្ធទៅនឹងករណីអគ្គិភ័យនេះដែរ បានឆេះបំផ្លាញអស់ផ្ទះល្វែងចំនួន ៣ល្វែងទាំងស្រុង និង ទ្រព្យសម្បត្តិមួយចំនួនធំ ដោយពេលនេះមិនទាន់បានដឹងពីមូលហេតុអ្វីឡើយ និង ឆេះផ្តើមចេញពីផ្ទះមួយណាដែរ ដោយរង់ចាំធ្វើការស្រាវជ្រាវជាក្រោយសិន។
ដោយបានប្រើប្រាស់ទឹកអស់ចំនួន ២៦គ្រឿង និងកម្លាំងមានសម្ថកិច្ចចំនួន ៥នាក់រងរបួសធ្ងន់ និងស្រាល៕
មតិយោបល់