សៀមរាបៈ កាលពីវេលាម៉ោង៨និង៥៥នាទីព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងម៉ូតូ ត្រង់ចំណុចផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ ៣២៣-៣១៤ ភូមិខ្នាត ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប។
រថយន្តម៉ាក សាំយ៉ុង ពណ៌ស្លែរ ពាក់ផ្លាកលេខ កំពង់ចាម 2A-8528 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួន) ទិសដៅពីលិចទៅកើត បានបុកម៉ូតូម៉ាកហុងដា ឌ្រីមផលិតឆ្នាំ២០១៩ ពាក់ផ្លាកលេខ សៀមរាប 1AE-2252 បើកបរដោយឈ្មោះ ហុង ហ៊ឺ ភេទប្រុស អាយុ៥៤ឆ្នាំ រស់នៅភូមិថ្នល់ សង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប ឌុបឈ្មោះ ឈួន ឈាន ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិជាមួយគ្នា បើកបរទិសដៅពីកើតទៅលិច។
ហេតុការណ៍នេះ បណ្តាលឲ្យស្លាប់មនុស្ស២នាក់ ឈ្មោះ ហុង ហ៊ឺ និងឈ្មោះឈួនឈាន ព្រមទាំងខូចខាត ម៉ូតូ១គ្រឿង (ធ្ងន់) រថយន្ត១គ្រឿង (ស្រាល)។
មូលហេតុ៖ ម៉ូតូបើកបរវ៉ាជែង មិនប្រយ័ត្ន។
ក្រោយកើតហេតុ កម្លាំងជំនាញ បានចុះវាស់វែងកន្លែងកើតហេតុ យកវត្ថុតាង ទៅរក្សាទុកនៅអង្គភាព ដើម្បីចាត់ការតាមនិតិវិធី រួចប្រគល់សព ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់