ព័ត៌មានជាតិ

តខ្សែភ្លើងឆក់ត្រីខុសបច្ចេកទេស មានអីឆក់ខ្លួនឯងស្លាប់យ៉ាងរន្ធត់

កំពង់ស្ពឺ: កាលពីវេលាម៉ោង ៣ និង១០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០១៨ មានករណីបុរសម្នាក់ ត្រូវខ្សែភ្លើងឆក់ស្លាប់ នៅភូមិព្រៃផ្ដៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកពង់ស្ពឺ ។

តាមសមត្ថកិច្ច បានឲ្យដឹងថា ឈ្មោះ ឌួង វណ្ណី ភេទប្រុស អាយុ ៣៤ឆ្នាំ និងឈ្មោះ គង់ ប៊ុនធឿន ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិឃុំខាងលើ បានតខ្សែភ្លើងចេញពីផ្ទះឈ្មោះគង់ ប៊ុនធឿន ដើម្បីឆក់ត្រីនៅត្រពាំងខាងជើង បណ្ដាលឲ្យឈ្មោះ ឌួង វណ្ណី ត្រូវខ្សែភ្លើងឆក់ស្លាប់នៅនឹងកន្លែងហេតុ។

បច្ចុប្បន្នសាកសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់