ព័ត៌មានជាតិ

ផ្អើលរត់ចែកជើងគ្នា! សមត្ថកិច្ចស្រុកកំពង់ត្រាច ចុះបង្រ្កាបក្រុមអ្នកល្បែងស៊ីសងជល់មាន់

កំពត: កាលពីវេលាម៉ោង ៥ ល្ងាចថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០១៨ កម្លាំងអធិការដ្ឋានស្រុកកំពង់ត្រាច បានបង្ក្រាបល្បែងស៊ីសងខុសច្បាប់ (ជល់មាន់) ដោយជនសង្ស័យបានរត់គេចខ្លួនអស់ នៅចំណុចភូមិចាស់មិនមានមនុស្សរស់នៅ ស្ថិតក្នុងភូមិស្លាបតាអោន ឃុំស្វាយទងខាងត្បូង ស្រុកកំពង់ត្រាច ។

ប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងបាន រួមមាន៖
– សត្វមាន់ចំនួន ៥ ក្បាល
– ស៊ុមមាន់ចំនួន ៧ ស៊ុម
– ម៉ូតូចំនួន ១៣ គ្រឿង
– និងជញ្ជីងថ្លឹងចំនួន១ គ្រឿង។

បច្ចុប្បន្នវត្ថុតាងទាំងអស់ ត្រូវបានយកមករក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីកងសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕

មតិយោបល់