ព័ត៌មានជាតិ

ស៊ាំយ៉ុងពន្លះម៉ូតូសង់០១៨ បណ្តាលឲ្យមនុស្ស៣នាក់រងរបួសធ្ងន់និងស្រាល!

តាកែវ: គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តស៊ាំយ៉ុង បុកជាមួយម៉ូតូសង់ បណ្តាលឲ្យមនុស្ស៣នាក់របួសធ្ងន់និងស្រាល។

ករណីនេះកើតឡើងនៅម៉ោង៨ព្រឹក ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវជាតិលេខ២ ចន្លោះគីឡូម៉ែត្រ៦៧-៦៨ ក្នុងស្រុកសំរោង ខេត្តតាកែវ។

សមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង រវាងរថយន្តស៊ាំយ៉ុង ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 2Z-3832 បើកពីត្បូងទៅជើង បានបុកម៉ូតូសង់សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1Q-0215 បណ្តាលឲ្យមនុស្ស៣នាក់រងរបួសធ្ងន់និងស្រាល ៕

មតិយោបល់