Post News Media ព័ត៌មានជាតិ Update៖ អគ្គិ...

Update៖ អគ្គិភ័យឆេះផ្ទះល្វែងក្នុងបុរីពិភពថ្មី ផ្អើលទាំងព្រឹក!

ភ្នំពេញ: ផ្ទះល្វែងមួយកន្លែងស្ថិតនៅក្នុងបុរីពិភពថ្មី ខណ្ឌសែនសុខ ត្រូវបានអគ្គិភ័យឆាបឆេះ តាំងពីជាន់ក្រោមរហូតដល់ជាន់ខាងលើ បង្កឲ្យផ្អើលសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យចេញទៅជួយ កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅ ផ្ទះល្វែងលេខ៥៣ ផ្លូវដេ ក្នុងបុរីពិភពថ្មី ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមអាជ្ញាធរបានឲ្យដឹងថា ផ្ទះកើតហេតុខាងលើមានម្ចាស់ឈ្មោះ ហ៊ា ម៉េងលាង ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរលក់ដូរ នៅផ្ទះកើតហេតុខាងលើ ។

តាមការពិនិត្យជាក់ស្តែងឃើញថា សម្ភារ:មាននៅក្នុងផ្ទះជាន់ខាងក្រោម ត្រូវបានភ្លើងឆេះស្ទើទាំងអស់ទៅហើយ សម្រាប់នៅជាន់ខាងលើ ត្រូវបានម្ចាស់ផ្ទះឲ្យដឹងថា មានកង្ហារ ម៉ាស៊ីនត្រជាក់ និងសម្ភារ:មួយចំនួន។

គ្រោះអគ្គិភ័យខាងលើ មានការអន្តរាគមន៍ពីរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ទៅជួយបាញ់ពន្លត់ភ្លើង ចំពោះមូលហេតុយ៉ាងណានោះ មិនទាន់ដឹងច្បាស់នៅឡើយ រង់ចាំសមត្ថកិច្ចស្រាវជ្រាវបន្ត៕