ព័ត៌មានជាតិ

ផឹកស្រវឹង ចោទប្រពន្ធថាចិត្តមិនស្មោះ រុះរើដុតផ្ទះឆេះស្ទើរគ្មានសល់…

កណ្តាលៈ កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ទី១៤ ខែមិថុនា ឆ្នាំ២០១៨ នៅភូមិលេខ៤ ឃុំប្រាសាទ ស្រុកស្អាង ខេត្តកណ្ដាល មានករណីហិង្សាក្នុងគ្រួសារ។

ជនរងគ្រោះឈ្មោះ ស.ឡ. អាយុ៥២ឆ្នាំ មុខរបរ មេផ្ទះ មានទីលំនៅខេត្តកណ្តាល(ត្រូវជាប្រពន្ធ)។ ជនសង្ស័យឈ្មោះ សែម ហាក់ អាយុ ៤៧ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិឃុំកើតហេតុ(ត្រូវជាប្ដី)។

សម្ភារៈបាត់បង់នឹងខូចខាតរួមមាន៖ រុះរើផ្ទះដុតបំផ្លាញចំនួន១ខ្នង ទំហំ៤,២០ម៉ែត្រx៥,២០ម៉ែត្រ ធ្វើអំពីឈើ ប្រកសង្ក័សីជញ្ជាំងស្លឹក ក្រាលរនាបឫស្សី និងដុតបំផ្លាញ តុ ទូរទស្សន៍ ខោអាវ ចានឆ្នាំង។

នៅវេលាថ្ងៃកើតហេតុ ជនសង្ស័យស្រវឹងស្រាយ៉ាងខ្លាំង ហើយបានប្រច័ណ្ឌប្រពន្ធថាមានសាហាយ ពេលនោះជនសង្ស័យខឹងប្រពន្ធ ក៏រុះជញ្ជាំងផ្ទះធ្វើពីស្លឹកមកដុតបំផ្លាញចោលជាបន្តបន្ទាប់ រួចដុត តុ បោកទូរទស្សន៍ដុតចោល ដុតខោអាវ និងបោកចានឆ្នាំងខូចខាតមួយចំនួន ។
នៅវេលាម៉ោង៥និង៣០នាទី ក្នុងថ្ងៃដដែល ទើបជនរងគ្រោះបានទូរស័ព្ទមកសមត្ថកិច្ចនគរបាលប៉ុស្ដិ៍ប្រាសាទ ក្រោយពេលទទួលបានព័ត៌មាននេះភ្លាម សមត្ថកិច្ចនគរបាលប៉ុស្តិ៍ បានសហការជាមួយប្រជាការពារភូមិលេខ៤ ចុះអន្តរាគមន៍ដល់កន្លែងកើតហេតុធ្វើការឃាត់ខ្លួនបានជនសង្ស័យ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីបន្តអនុវត្តន៍តាមនីតិវិធី៕

មតិយោបល់