កោះកុងៈ កាលពីរសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨ កម្លាំងសមត្ថកិច្ចក្រុងខេមរភូមិន្ទ បានធ្វើការចុះកាប់បំផ្លាញដំណាំកញ្ឆា ដែលប្រជាពលរដ្ឋលួចដាំនៅតាមផ្ទះ ស្ថិតក្នុងភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមភូមិន្ទ ខេត្តកោះកុង។
ក្នុងប្រតិបត្តការខាងលើ សមត្ថកិច្ចបានកាប់បំផ្លាញចោលដំណាំកញ្ឆាជិត៤០ដើម និងឃាត់ខ្លួនមនុស្ស២នាក់មកសាកសួរនៅអធិការដ្ឋាននគរបាលក្រុង។ ក្រោយពីសាកសួរនិងអប់រំណែនាំ សមត្ថកិច្ចបានឲ្យពួកគាត់ធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពដាំដុះ រួចដោះលែងឲ្យវិលត្រឡប់ទៅផ្ទះវិញ តែក្នុងករណីថ្ងៃក្រោយមិនរាងចាល សមត្ថកិច្ចនឹងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការដើម្បីផ្តន្ទាទោសតាមនីតិវិធីច្បាប់៕
មតិយោបល់