តាមគេហទំព័រ yourjewishnews បានចុះផ្សាយកាលពីពេលថ្មីនេះបានឲ្យដឹងថា ក្មេងស្រីវ័យជំទងម្នាក់ត្រូវបានចាប់ខ្លួនពីបទបញ្ចុះបញ្ចូលក្មេងស្រីមិនទាន់គ្រប់អាយុដទៃទៀតឲ្យមកដេកជាមួយបុរសដែលមានវ័យ ៦២ ដើម្បីប្រាក់។ ក្រុមប៊ូលិសនៅក្នុងទីក្រុង League រដ្ឋតិចសាសបានចាប់ខ្លួន Elizabeth Taylor វ័យ ១៧ ឆ្នាំពីបទបញ្ចុះបញ្ចូលក្មេងស្រីដែលងាយនឹងរងគ្រោះផ្សេងទៀតមកធ្វើជាស្រីពេស្យាសម្រាប់បម្រើកាមតណ្ហាបុរសវ័យចំណាស់។
ប៉ូលិសបានបញ្ជាក់ថា ជនរងគ្រោះម្នាក់ក្នុងចំណោមពួកគេដែលបានរួមភេទជាបុរសអ្នកជំនួញវ័យ ៦២ ឆ្នាំរូបនោះ គឺជាក្មេងស្រីដែលមានអាយុទើបតែ ១៤ ឆ្នាំ។ Taylor ត្រូវបានជាប់ចោទពីបទនាំក្មេងស្រីរងគ្រោះទៅផ្ទះរបស់លោក McIntosh ដែលជាអ្នកជំនួញដ៏ធំ ហើយក៏ជាកន្លែងដែលពួកគេរួមរ័ក្សដើម្បីលុយដែរ។ ប៉ូលិសបានបន្តទៀតថា Taylor បានជួបជាមួយលោក McIntosh នៅកន្លែងហាត់កីឡា ដែលជាកន្លែងរបស់នាងធ្វើការតាំងពីនាងមានអាយុ ១៦ ឆ្នាំ។ ប៉ូលិសជឿជាក់ថា Taylor ធ្លាប់បានរួមភេទជាមួយនឹងលោក McIntosh រួចមកហើយដែរ មុននឹងឈានដល់ការនាំក្មេងស្រីដែលមិនទាន់គ្រប់អាយុផ្សេងទៀតឲ្យបុរសអ្នកមានរូបនេះ។ រហូតមកដល់ពេលនេះ Taylor ត្រូវបានចោទប្រកាន់ពីបទបង្ខំក្មេងស្រីឲ្យធ្វើពេស្យាចារ ហើយលោក McIntosh ក៏ត្រូវតុលាការចោទប្រកាន់ពីបទរំលោភបំពានផ្លូវចំនួនបីនាក់ផងដែរ៕
ព័ត៌មានជាតិ
មតិយោបល់