សៀមរាបៈ ជនសង្ស័យចំនួន៧នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន រួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់តុលាការ នៅរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦នេះ ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់។
គួររំលឹកថា កាលពីវេលាម៉ោង១៩និង៣០នាទី ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦ កម្លាំងការិយាល័យប្រឆាំងញៀន បានសហការជាមួយកំលាំងប៉ុស្តិ៍ រដ្ឋបាលសង្កាត់ជ្រាវ ចុះបង្ក្រាបក្រុមជួញដូរគ្រឿងញៀន ដោយឃាត់ខ្លួនជនសង្ស័យប្រុស/ស្រី ចំនួន៧នាក់ និងដកហូតបានម្ស៉ៅមេតំហ្វេតាមីន ហៅម៉ាទឹកកកចំនួន០១កញ្ចប់ ព្រមទាំងឧបករណ៍ប្រើប្រាស់ថ្នាំញៀនមួយចំនួន នៅចំណុចភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។
ជនសង្ស័យទាំង៧នាក់ ដែលសមត្ថកិច្ចចាប់ខ្លួន បានជាបន្តទី ១.ឈ្មោះ ប៉ាន់ ពិសិដ្ធ ភេទ ប្រុស កើតនូវឆ្នាំ១៩៨៦ មុខរបរគ្មាន រស់នូវភូមិ ចុងកៅស៊ូ សង្កាត់ ស្លក្រាមក្រុងសៀមរាប ឃាត់ខ្លួន ម៉ោង២២និង០០ នាទីក្នុងថ្ងៃទី២១ ខែមិថុនា ២០១៦ ពីបទ ជួញដូរ។ ទី២.ឈ្មោះ ជូត សុខហៀង ភេទ ប្រុស កើតនូវឆ្នាំ ១៩៨៩ មុខរបរជាងប៉ះកង់ រស់ភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប ឃាត់ខ្លួនម៉ោង១០និង១០នាទី ក្នុងថ្ងៃទី២១ ខែមិថុនា ២០១៦ ពីបទចាត់ចែង។ ទី៣.ឈ្មោះ សុខ ស្រីនាង ភេទស្រី កើតនូវឆ្នាំ១៩៩៥ រស់នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ឃាត់ខ្លួនម៉ោង៩និង៤០នាទីក្នុងថ្ងៃទី២១ ខែមិថុនា ២០១៦ ពីបទប្រើប្រាស់។ ទី៤.ឈ្មោះ ភ្លេច សម្បត្តិ ភេទ ប្រុស កើតនូវឆ្នាំ១៩៩៤ មុខរបរកម្មករ មានទីលំនៅ ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុង ខេត្តសៀមរាប ឃាត់ខ្លួន ម៉ោង១២និង៥០នាទីក្នុងថ្ងៃទី២២ ខែមិថុនា ២០១៦ ពីបទ ចាត់ចែង។ ទី៥.ឈ្មោះ ហួរ សៀងហៃ ភេទ ប្រុស កើតនូវឆ្នាំ១៩៩៦ មុខរបរគ្មានរស់នូវភូមិស្ពានជ្រាវ សង្កាត់ជ្រាវក្រុងសៀមរាប ឃាត់ខ្លួន នូវវេលាម៉ោង ១០និង៣០នាទីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦ ពីបទប្រើប្រាស់។
ទី៦.ឈ្មោះ ហ៊ុយធីទ្បុង ភេទ ប្រុស កើតនូវឆ្នាំ១៩៩៦ មុខរបរលក់ដូរ រស់នូវភូមិជ្រាវ សង្កាត់ជ្រាវ ក្រុងសៀមរាប ឃាត់ខ្លួននៅវេលាម៉ោង១២និង១០នាទីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦ ពីបទចាត់ចែង និងទី៧. ឈ្មោះ វ៉ាយហុង ភេទ ប្រុស កើតនូវឆ្នាំ១៩៩៦ មុខរបរកម្មករសំណង់ រស់ នូវ ភូមិក្រ សាំងសង្កាត់ជ្រាវក្រុងសៀមរាប ឃាត់ខ្លួន នៅវេលាម៉ោង០២និង១០នាទីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦ ពីបទចាត់ចែង។នគរបាលប្រឆាំងគ្រឿងញៀន បានបញ្ជក់ឲ្យដឹងថា ក្រោយពីធ្វើការឃាត់ខ្លួនជនសង្ស័យទាំង៧នាក់នោះ ហើយសមត្ថកិច្ចយើងបានធ្វើការឆែកឆេររកឃើញ ថ្នាំញៀនប្រភេទម្សៅ មេតំហ្វេតាមីន ហៅម៉ាទឹកកក ចំនួន២០១កញ្ចប់តូច ស្មើនិង ០.៣ក្រាម ឧបករណ៍ប្រើប្រាស់ និងសំភារវេចខ្ចប់គ្រឿងញៀនមួយចំនួនធំ និងទូរស័ព្ទដៃចំនួន០៣គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យរួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់តុលាការនៅរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦នេះ ចាត់ការតាមផ្លូវច្បាប់៕
មតិយោបល់