ព័ត៌មានជាតិ

អាស្មាសសាកកម្លាំងជាមួយអាសង់ របួសធ្ងន់ស្រាល២នាក់

ព្រះសីហនុ: មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូបុកគ្នាពេញទំហឹង បណ្ដាលឲ្យបុរស២នាក់រងរបួសធ្ងន់ និងស្រាលកាលពីវេលាម៉ោង៤ល្ងាចថ្ងៃ២៣ ខែមិថុនា ឆ្នាំ២០១៦ នៅលើផ្លូវជាតិលេខ៤មុខវិទ្យាល័យ ហ៊ុន សែន វាលរេញ ឃុំវាលរេញ ខេត្តព្រះសីហនុ។

ប្រភពពីសមត្ថកិច្ចឲ្យដឹងថា មុនពេលកើតហេតុគេឃើញម៉ូតូម៉ាកស្មាសគ្មានស្លាកលេខ បើកបរដោយឈ្មោះ សួន លីហួត ភេទប្រុស អាយុ២០ឆ្នាំ  នៅភូមិអូរត្រជាក់ចិត្ត ឃុំសំរុង  ស្រុកព្រៃនប់ បានបុកម៉ូតូមួយគ្រឿងម៉ាកc125 ស៊េរី2016 បើកបរដោយបុរសចំណាស់ឈ្មោះ ចិន ម៉ន អាយុ៦៥ឆ្នាំ(រត់ម៉ូតូឌុប)នៅភូមិបឹងវែង ឃុំ វាលរេញ ស្រុកព្រៃនប់ បណ្ដាលឲ្យរបួសបាកករជើងឆ្វេងត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ រីឯងបុរសអ្នកបើកម៉ូតូស្មាសរងរបួសស្រាល។

បច្ចុប្បន្នម៉ូតូទាំង២គ្រឿង ត្រូវសមត្ថកិច្ចចរាចរណ៍យកមករក្សាទុករង់ចាំការដោះស្រាយតាមនីតិវិធីច្បាប់៕

មតិយោបល់