ព័ត៌មានជាតិ

​ហ៊ីយ៉ាន់ដាយបុកម៉ូតូពេញទំហឹង ស្លាប់បុរសម្នាក់យ៉ាងអាណោចអាធ័ម!

កំពង់ស្ពឺ: កាលពីវេលាម៉ោង៤និង៤៥នាទីរសៀល ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ នៅលើផ្លូវ១៤៤០ ភូមិរលួស សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ មានករណីរថយន្តបុកម៉ូតូបើកបរបញ្ច្រាសទិសគ្នា បណ្តាលឲ្យបុរសម្នាក់ស្លាប់នៅនឹងកន្លែង។

រថយន្តម៉ាកហ៊ីយ៉ាន់ដាយ សាំយ៉ុង ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ កំពង់ស្ពឺ2A2596 បើកដឹកកម្មកររោងចក្រទិសដៅត្បូងទៅជើងលុះមកដល់ចំណុចខាងលើបានបុកម៉ូតូម៉ាកស៊ុយស៊ូគីនិច ពណ៌ស អត់ស្លាកលេខបើកជើងទៅត្បូង បណ្តាលឲ្យអ្នកបើកឈ្មោះ ពែល ភា ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិពេជ្រសង្វាយ ខ្ទុំក្រាំង ស្រុកសំរោងទង កំពង់ស្ពឺ( ស្លាប់)។

ក្រោយពេលកើតហេតុអ្នកបើករថយន្តបានរត់គេចខ្លួន។ ចំពោះវត្ថុតាងប្រគល់ជូនចរាចរណ៍ខេត្តកំពង់ស្ពឺ៕

មតិយោបល់