ព័ត៌មានជាតិ

Update៖ ប្រទះឃើញក្មេងស្រីអាយុ២ឆ្នាំស្លាប់ អណ្តែតទឹក នៅកំពង់ចម្លងអរិយក្សត្រ

ភ្នំពេញៈ សពក្មេងស្រីម្នាក់អាយុ២ឆ្នាំ បានធ្លាក់ទឹកតាំងពីព្រែកព្នៅបានទើរនៅក្បែរច្រាំងទន្លេនៅកំពង់ម្លងភ្នំពេញអរិយក្សត្រ ហើយត្រូវបាននិស្សិតប្រុសស្រីប្រមាណជា៥នាក់ស្រង់ដាក់លើខឿនច្រាំងទន្លេ។

ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៩ និង៥០នាទីព្រឹក ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅចំកំពង់ចម្លងភ្នំពេញអរិយក្សត្រ ក្នុងភូមិ២ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ក្មេងស្រីរងគ្រោះមានឈ្មោះ ឡេ មីឡង់ អាយុ២ឆ្នាំ។
ម្តាយឈ្មោះ វៀង ធីគុ អាយុ២៣ឆ្នាំ ជាអ្នកនេសាទ និងឪពុកឈ្មោះ ឡេ យ៉ាង់គុ អាយុ២៩ឆ្នាំ ជាអ្នកនេសាទ អ្នកទាំង៣ស្នាក់នៅជាមួយគ្នា ក្នុងបែលើទឹកទន្លេក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីឪពុកសពក្មេងរងគ្រោះបានឲ្យដឹងថា ខណៈគាត់នៅក្នុងបែនោះកូនគាត់និងក្មេងដ៏ដៃទៀតបានចេញមកខាងក្រៅហើយក៏ធ្លាក់ទឹកម៉ោងប្រហែលជា៣រសៀល កាល៣ថ្ងៃមុន ខណៈនោះគាត់បានបបួលគ្នាជាច្រើនអ្នករាវរកតែរកមិនឃើញ ទើបនៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកានេះ គាត់ដើរស្វែងរកបន្តទៀត ហើយត្រូវបានបុរសម្នាក់ជាខ្មែរឥស្លាមប្រាប់ថា មានគេឃើញក្មេងស្លាប់គាត់ក៏មកដល់កន្លែងកើតហេតុតែម្តង។

ក្រោយកើតហេតុនេះសមត្ថកិច្ចមូលដ្ឋានបានមកដល់កន្លែងកើតហេតុនិងទាក់ទងសមត្ថកិច្ចជំនាញដើម្បីពិនិត្យ។ ក្រោយពិនិត្យរួចរាល់ហើយសមត្ថកិច្ចសន្និដ្ឋានថាសពក្មេងស្រីខាងលើពិតជាស្លាប់ដោយលង់ទឹកប្រាកដហើយសមត្ថកិច្ចប្រគល់សពទៅឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

https://youtu.be/Prlq9KO25uY

មតិយោបល់