ព័ត៌មានសិល្បៈ និងកម្សាន្ត

កូនស្រី បោះសម្ដីចាក់ដោតយ៉ាងខ្លាំង ដល់ អ្នកនាង យុគ ចិន្តា យប់មិញ

កាលពីយប់ថ្ងៃ១៦ មិថុនា អ្នកនាង យុគ ចិន្តា បានធ្វើខួបកំណើតយ៉ាងធំដុំ ឲ្យកូនស្រីរបស់អ្នកនាង នៅភោជនីយដ្ឋានស្លឹកឈូកដែលជាហាងផ្ទាល់ខ្លួនរបស់អ្នកនាង ស្ថិតនៅផ្លូវប៉ាស្ទ័រ។ អ្វីដែលគេកត់សម្គាល់គឺកូនស្រីរបស់អ្នកនាង គឺ យុគ ដាពេជ្រ ហៅអម បានបោះសម្ដីចាក់ដោតយ៉ាងខ្លាំងដល់អ្នកនាង យុគ ចិន្តា ជាម្ដាយក្នុងកិច្ចសម្ភាសន៍។

យុគ ដាពេជ្រ និយាយថា បើទោះជាស្ទើរជារៀងរាល់ឆ្នាំ អ្នកនាង យុគ ចិន្តា ជាម្ដាយបានធ្វើឲ្យខួបកំណើតឲ្យនាងក៏ដោយ ក៏ពិធីខួបកំណើតឆ្នាំនេះ គឺជាពិធីខួបធំលើកដំបូង ដោយអ្នកនាង យុគ ចិន្តា បានចេញមុខអញ្ជើញភ្ញៀវជាតារាសិល្ប: ជាមិត្តភ័ក្រ្ត និងរៀបចំឲ្យធំខុសប្លែកពីឆ្នាំមុនៗ ដែលធ្វើត្រឹមជាលក្ខណ:គ្រួសារ។ នាងថាខ្លួន គឺជាកូនទោលនៅក្នុងគ្រួសារ ប៉ុន្តែសម្រាប់ភាពកក់ក្ដៅ គឺអ្នកនាងយុគ ចិន្តា ជាម្ដាយបានផ្ដល់ឲ្យខ្លួនមិនចាញ់អ្នកមានបងប្អូនច្រើន ជាកម្លាំងចិត្តបន្ថែមនោះទេ ដោយអ្នកនាងបានទាំងចិញ្ចឹមបីបាច់យ៉ាងល្អ ធ្វើឲ្យខ្លួនបានក្លាយជាសិល្ប:ការិនី ដែលមានជំនាញរាំរបាំប៉ាឡេ លេងព្យាណូ ច្រៀងអូប៉េរ៉ា និងអាចរាំបានយ៉ាងរពើនផង។

ប្អូនស្រីបានបោះសម្ដីយ៉ាងចាក់ដោតទៅកាន់ម្ដាយថា មួយជាតិនេះ គឺជាភ័ព្វសំណាងរបស់ខ្លួនខ្លាំងណាស់ ដែលនាងបានកើតជាកូនស្រីរបស់អ្នកនាង យុគ ចិន្តា ដែលជាតារាល្បី ហើយគឺជាតារាដែលមានអ្នកសិល្ប:ស្រឡាញ់រាប់អានច្រើន ដែលធ្វើឲ្យនាងមានមោទនភាពហួសប្រមាណនៅក្នុងជីវិត។ កញ្ញាថាស្រលាញ់អ្នកម្ដាយខ្លាំង ជាងជីវិតរបស់ខ្លួនទៅទៀត ដោយកញ្ញានឹងខិតខំសិក្សារៀនសូត្រឲ្យពូកែ ហើយប្រឹងប្រែងរកលុយមកចិញ្ចឹមអ្នកនាង យុគ ចិន្តា មិនឲ្យអ្នកនាងខ្វាយខ្វល់ នៅពេលកញ្ញាធំឡើងនោះទេ ដើម្បីជាការតបស្នងដល់អ្នកម្ដាយ ដែលបានចិញ្ចឹមបីបាច់កញ្ញាបានយ៉ាងល្អ មកទល់ពេលនេះ។

ការលើកឡើងរបស់ក្មេងស្រីវ័យ១៥ឆ្នាំនេះ បានធ្វើឲ្យយម្នាក់ៗកោតសរសើរពីសំណាង របស់ អ្នកនាង យុគ ចិន្តា យ៉ាងខ្លាំងដែលមានកូនស្រីតែម្នាក់ តែបានកូនស្រីទាំងស្អាត ឆ្លាត និងមានទឹកចិត្តកត្តញូចំពោះម្ដាយ ខណ:ដែលក្មេងស្រីខ្លះ ទោះមានវ័យច្រើនជាងនេះ ក៏មិនទាន់ចេះគិតពីការដឹងគុណចំពោះម្ដាយដូចនាងផង។ អ្នកនាង យុគ ចិន្តា និយាយថា រាល់ថ្ងៃគឺបានកូនស្រីម្នាក់នេះហើយ ជាគ្រាប់ពេជ្រ របស់អ្នកនាង ដោយអ្នកនាងបញ្ជាក់ថា កូនស្រីមិនត្រឹមតែអាចប្រើពាក្យចាក់ដោតអារម្មណ៍អ្នកនាង ជាម្ដាយប៉ុណ្ណោះទេ តែនាងក៏មានទឹកចិត្ត និងសកម្មភាពល្អៗ ចំពោះអ្នកនាងជាម្ដាយ ធ្វើឲ្យយអ្នកនាងរំភើបចិត្តនោះផង ទើបអ្នកនាងរមែងធ្វើអ្វីគ្រប់យ៉ាង ដើម្បីកូនស្រីសប្បាយចិត្ត។

នៅក្នុងពិធីខួបកំណើតនោះ គេឃើញវត្តមានតារាសិល្ប:ជាច្រើនចូលរួម ដូចជា លោករតន: វិសិដ្ឋ អ្នកនាង ទូច ស្រីលក្ខណ៍ លោកកុយ ស៊ីឌឿន កញ្ញា ហេង កែវនីតា លោកតាប៊ុយ លោកជា ណារ៉ា កញ្ញាវីដវីដ លោកសូ ស្រណោះ លោកអែនឌី អ្នកនាង ចន ច័ន្ទលក្ខិណា និងតារាល្បីៗមួយចំនួនផ្សេងទៀត ខណ:ដែលក្នុងពិធីនោះ ក៏មានវត្តមានចាស់ៗច្រើននាក់ ដែលអ្នកនាងអះអាងថាជាក្រុមជំទាវ ដែលរាប់អានអ្នកនាងច្រើននាក់ផងដែរ៕

មតិយោបល់