ព័ត៌មានជាតិ

(មានវីដេអូ) ៖ ខឹងកូន បើករថយន្តបុកទម្លុះទ្វារផ្ទះ និងដកកាំបិតគំរាមចាក់សម្លាប់!..

ភ្នំពេញៈ មានករណីហិង្សាមួយបានកើតឡើង បន្ទាប់ពីមានបុរសវ័យចំណាស់ម្នាក់ បើករថយន្តបុកទ្វារផ្ទះរបស់ខ្លួន និងដកកាំបិត២ដើមគំរាមសម្លាប់កូន ព្រោះខឹងលួចខ្សែដៃខ្សែក ខណៈពេលដែលម្តាយរបស់ខ្លួន កំពុងមានជំងឺជាប់ខ្លួន គ្មានលុយសម្រាប់ព្យាបាល បង្កឲ្យមានភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋយ៉ាងខ្លាំងកាលពីវេលាមោង៧និង៥០នាទីយប់ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចំណុច ផ្ទះលេខ១៧A ផ្លូវលំ ក្រុម២ ភូមិទួលអំពិល សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមសម្តីស្ត្រីវ័យចំណាស់ដែលត្រូវជាប្រពន្ធបុរសជាប្តីបង្កហិង្សាបានប្រាប់ឲ្យដឹងថា រូបគាត់មានឈ្មោះ មុី រឿន ភេទស្រី អាយុ៦៦ឆ្នាំ ស្នាក់និងកន្លែងហេតុ។ ចំណែកប្តីរបស់គាត់ មានឈ្មោះ រស់ រំដួល អាយុ៦៩ឆ្នាំស្នាក់ជាមួយគ្នា។ មុនកើតហេតុរូបគាត់ជាប្រពន្ធមានជំងឺជាប់នឹងខ្លួនតិចតួច ខណៈនោះប្តីរបស់គាត់បានសួថា បើរូបគាត់អញ្ចឹង យកខ្សែដៃខ្សែកទៅលក់ដើម្បីមើលជំងឺ នៅពេលនោះរូបគាត់មិនបានឆ្លើយតបនោះទេ តែប្តីគាត់នៅសួរដដែលៗដោយរូបគាត់អត់មិនបាន បានឆ្លើយប្រាប់ទៅវិញថា ខ្សែដៃ ខ្សែក ត្រូវបានកូនរបស់លួចយកលក់យកលុយសុីចាយអស់ហើយ ស្រាប់តែនោះប្តីរបស់គាត់បានខឹងយ៉ាងខ្លាំងបានដើរចូលទៅក្នុងរថយន្តមួយគ្រឿងម៉ាកvisto ពណ៌ស ពាក់ស្លាក់លេខ ភ្នំំពេញ 2X-8842 ដែលចតនៅក្នុងផ្ទះ បានបើកបំបុកទ្វារផ្ទះរបស់ខ្លួនបាក់អស់២ផ្ទាំង និងបានដកកាំបិត២ដើមកាន់ជាប់នៅនិង ដៃបម្រុងប្រើហិង្សាទៅលើកូន និងបម្រុងដុតផ្ទះខ្លួនឯងចោលផង ត្រូវបានប្រជាពលរដ្ឋរស់នៅម្តុំកើតហេតុខាងលើ និងកម្លាំងសមត្ថកិច្ចចុះជួយអន្តរាគមន៍និងទាន់ពេលវេលាផងដែរ។

ក្រោយកើតហេតុ បុរសខាងលើត្រូវបានសមត្ថកិច្ចនិងប្រពលរដ្ឋបានជួយណែនាំ និងកុំឲ្យមានហិង្សាក្នុងគ្រួសារនៅថ្ងៃមុខទៀត៕

https://youtu.be/nKhCekdkmpU

មតិយោបល់