ព័ត៌មានជាតិ

២នាក់ស្លាប់ ម្នាក់រងរបួសធ្ងន់ ក្រោយពេលបើកម៉ូតូលឿនបុកបង្គោលភ្លើងនៅផ្លូវបែកជា៥

(កំពង់ឆ្នាំង)៖ យុវជនម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុ និង២នាក់ទៀតម្នាក់របួសធ្ងន់ធ្ងរសង្ឃឹមរស់តិចណាស់ ហើយបានស្លាប់ម្នាក់ទៀត ក្រោយពេលបញ្ជូនដល់មន្ទីរេពេទ្យ នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដោយសារតែពួកគេជិះម៉ូតូ១គ្រឿងគ្នា៣នាក់បើកបរលឿ​នពេកបត់មិនទាន់ ជ្រុលទៅបុកបង្គោលភ្លើងនៅផ្លូវបែកជា៥មុខសាលាខេត្តកំពង់ឆ្នាំង។ ហេតុការណ៍នេះបានកើតឡើងនៅម៉ោង៥និង៥០នាទីល្ងាច ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦ នៅលើផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិធម្មយុត្តិ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង។សមត្ថកិច្ចនគរបាលចរាចរណ៍ក្រុងកំពង់ឆ្នាំងបានឲ្យដឹងថា៖ យុវជនរងគ្រោះទាំង៣នាក់ ១.ឈ្មោះ យឹម តុលា អាយុ២២ឆ្នាំ បានស្លាប់នៅកន្លែងកើតហេតុ ២.ឈ្មោះ ជឹម ម៉េងស៊្រី អាយុ២៦ឆ្នាំ របួសបែកក្បាលយ៉ាងធ្ងន់ធ្ងរ និងបានស្លាប់នៅក្នុងមន្ទីរពេទ្យគ្រូពេទ្យ ៣.ឈ្មោះ អេន ចាន់ថេត អាយុ២២ឆ្នាំ ជាអ្នកបើកម៉ូតូ របួសធ្ងន់ ពួកគេរស់នៅក្នុងភូមិផ្សារលើ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង និងសុទ្ធតែជាបងប្អូននិងគ្នា។
​សមត្ថកិច្ចបានឲ្យដឹងទៀតថា៖ មុនពេលកើតហេតុគេឃើញយុវជនទាំង៣នាក់ជិះម៉ូតូ១គ្រឿងម៉ាកស្គុបពី ពណ៌ស ពាក់ស្លាកលេខ កំពង់ឆ្នាំង 1E.4778 បើកបរយ៉ាងលឿ នពីទួលគ្រាំង សង្កាត់ខ្សាមចូលមកក្នុងក្រុងកំពង់ឆ្នាំង លុះមកដល់ផ្លូវបំបែកជា៥ មុខសា លាខេត្តកំពង់ឆ្នាំង បានបើកវ៉ារថយន្ត១គ្រឿងមិនផុតក៏បានបុកខឿនផ្លូវ និងបង្គោលភ្លើងជាប់ចិញ្ចើមផ្លូវជាតិ នៅកែងរបងមន្ទីរធម្មការខេត្តមុខសាលាខេត្ត។

​ក្រោយពេលកើតហេតុអ្នករងរបួសធ្ងន់ទាំង២នាក់ ត្រូវបានរថយន្តពេទ្យខេត្តដឹកយកទៅសង្គ្រោះព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ចំណែកអ្នកស្លាប់នៅកន្លែងកើតហេតុ នៅពេលព្រលប់ៗទើបឃើញក្រុមគ្រួសារមកទទួលយកទៅលំនៅដ្នានធ្វើបុណ្យទានតាមប្រពៃណី។ដោយឡែកឈ្មោះ ជឹម ម៉េងស្រុី របួសធ្ងន់ត្រូវបានស្លាប់ជាបន្តបន្ទាប់។

​ករណីគ្រោះថ្នាក់នេះត្រូវបានសមត្ថកិច្ចសន្និដ្ឋានថា៖ បណ្តាលមកពីគេ បើកបរលឿនពេកហួសល្បឿនកំណត់ និងមានអ្នកអត់ពាក់មួកសុវត្តិភាពផង ទើបពេលបុកបង្គោលភ្លើងមានគ្រោះថ្នាក់ស្លាប់ និងរបួសធ្ងន់ធ្ងរបែបនេះ ដែលករណីនេះសូមយុវជនទាំងឡាយប្រុងប្រយត្ន័កុំឲ្យហេតុការណ៍ដូចនេះកើតឡើងចំពោះខ្លួន៕ 

   
    
   

មតិយោបល់