ព័ត៌មានជាតិ

រថយន្តសាំយ៉ុងបុកម៉ូតូ ស្លាប់យុវតីម្នាក់ នៅស្រុកមេមត់!..

ត្បូងឃ្មុំ: កាលពីវេលាម៉ោង១២និង៥០នាទីថ្ងៃត្រង់ ទី១៨ ខែមិថុនា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងរថយន្ត នៅលើផ្លូវជាតិលេខ៧ចន្លោះគីឡូម៉ែត្រលេខ១៩៥-១៩៦ នៅភូមិ៧មករា ឃុំដារ ស្រុកមេមត់ ខេត្តយ្បូងឃ្មុំ។

នៅមុនពេលកើតហេតុ មានម៉ូតូម៉ាក យ៉ាម៉ាហា ស៊ីរុស ពណ៌ខ្មៅ គ្មានស្លាកលេខ ជិះដោយឈ្មោះ ឡេង សុខវីន ភេទស្រី អាយុ១៧ឆ្នាំ រស់នៅភូមិឃុំកើតហេតុ និងអ្នករួមដំណើរឈ្មោះ ប៉ាវ លាក់ ភេទស្រី អាយុ១៦ឆ្នាំរស់នៅភូមិឃុំជាមួយគ្នា។ លុះមកដល់ចំណុចកើតហេតុបានបត់ឆ្លងផ្លូវ ស្របពេលនោះមានរថយន្តសាំយ៉ុង ពណ៌ទឹកបិច ពាក់ស្លាកលេខ ភ្នំពេញ2V-8541 បើកបរដោយឈ្មោះ សេក រស់ ភេទប្រុស អាយុ៤៩ឆ្នាំ រស់នៅភូមិរកាលើ សង្កាត់ សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម បណ្ដាលឲ្យឈ្មោះ ឡេង សុខវីន ស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរ។

ចំពោះវត្ថុតាងម៉ូតូនិងរថយន្ត ត្រូវបានកម្លាំងជំនាញ យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមេមត់ដើម្បីដោះស្រាយតាមនិតិវិធី។ ចំណែកសាកសព ត្រូវបានក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់