ព័ត៌មានជាតិ

Joy សមាជិក Red Velvet នឹងឡើងសម្តែងលើឆាក KBS លើកដំបូង ជាមួយចម្រៀងទោលថ្មី «Hello»

 

(កូរ៉េ)៖ តារាចម្រៀងស្រី Joy សមាជិកក្រុម Red Velvet នឹងឡើងសម្តែងបទចម្រៀងទោលថ្មី «Hello» របស់នាងជាលើកដំបូងលើឆាកនៃទូរទស្សន៍ល្បីរបស់កូរ៉េ KBS ខណ:ការសម្តែងនេះ នឹងត្រូវធ្វើឡើងក្នុងថ្ងៃទី០៤ ខែមិថុនាតែម្តង ដែលជាថ្ងៃបញ្ចេញជាផ្លូវការនៃវីដេអូចម្រៀង «Hello»។

ក្រោយបញ្ចប់ការសម្តែងនៅ KBS នាងនឹងបន្តទៅសម្តែងនៅ MBC នៅថ្ងៃទី៥ ខែមិថុនា និងនៅ SBS នៅថ្ងៃទី៦មិថុនា សម្រាប់ទាល់ប៊ុមចម្រៀងពិសេស «Hello»។ គ្រាន់តែចំណងជើងចម្រៀងមួយនឹង ត្រូវបានអ្នកគាំទ្រនិយាយជាបន្តបន្ទាប់ថា វានឹងក្លាយជាអាល់ប៊ុមចម្រៀងដែលពោរពេញដោយថាមពល និងខ្លឹមសារដែលមានក្តីសង្ឃឹម រួមផ្សំជាមួយនឹងសំឡេងពិរោះមានទឹកដមរបស់ Joy ផងនោះ។

ម៉្យាងវិញទៀត Joy នឹងធ្វើការបង្ហាញខ្លួនជាភ្ញៀវកិត្តិយសក្នុងកម្មវិធីវិទ្យុ Cult របស់កម្មវិធី SBS Power FM នៅថ្ងៃទី ៣ ខែមិថុនាវេលាម៉ោង ២ រសៀល (ពេលវេលានៅកូរ៉េ)៕

ប្រភព៖ Koreaboo

មតិយោបល់