ព័ត៌មានជាតិ

រថយន្ត២គ្រឿង ពន្លះគ្នាពេញទំហឹង បណ្តាលឲ្យខូចខាតយ៉ាងដំណំ

កំពង់ចាម: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងរវាងរថយន្ត និងរថយន្ត ក្នុងដំណើរច្រាសទិសគ្នា បណ្តាលឲ្យមនុស្ស២នាក់ រងរបួសធ្ងន់និងស្រាល។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៣និង៣០នាទី រសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចផ្លូវកែង ឡើងបឹងកេត ស្ថិតក្នុងភូមិបឹងកេត ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះកើតឡើងរវាងរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 3B-9555 បើកបរដោយមិនស្គាល់ឈ្មោះ បានបង្កជាមួយនិងរថយន្តម៉ាកហាយឡែនឌ័រ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AA-8860 បើកបរដោយឈ្មោះ សុខ ចាន់ឌី ភេទស្រី អាយុ៣៧ឆ្នាំ និងម្នាក់ទៀតឈ្មោះ ឡេង វួចហួង ភេទស្រី អាយុ១៦ឆ្ទាំ ទាំង២នាក់ នៅភូមិទួលសម្បត្តិ ឃុំប៉ើសពី ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការវាស់វែង នាំយករថយន្តខាងលើ ទៅរក្សាទុកនៅអធិការដ្ឋានដើម្បីកសាងសំណុំរឿងចាត់ការតាមនិតិវិធីច្បាប់បន្តទៀត៕

មតិយោបល់