ព័ត៌មានជាតិ

រថយន្តឡិចស៊ីស ស្លាកលេខ ភ្នំពេញ 2AS-6286 បុករថយន្តស្រាបៀរអង្គរ បញ្ចប់ត្រឹមសំណង២០ដុល្លារ

ភ្នំពេញ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តឡិចស៊ីស ពណ៌ស ស្លាកលេខ ភ្នំពេញ 2AS-6286 បានបុករថយន្តរបស់ក្រុមហ៊ុនស្រាបៀរអង្គរ ពាក់ស្លាកលេខ​ ភ្នំពេញ 3A-0839 ដែលកំពុងឈប់ បណ្តាលឲ្យខូចខាតស្តុប១ចំហៀង បញ្ចប់ត្រឹមសំណង២០ដុល្លារ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៤និង១០នាទីយប់ឈានចូលថ្ងៃទី២០​ ខែមិថុនា ឆ្នាំ២០១៨ លើផ្លូវវេងស្រេង ច្រមុះជ្រូកស្ទឹងមានជ័យ ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ៕

មតិយោបល់