មហារីកក្រពះ គឺជាជំងទូទៅមួយប្រភេទដែលកើតមានចំពោះប្រជាជននៅក្នុងបណ្តោលប្រទេសជាច្រើនក្នុងពិភពលោក ហើយកត្តាដែលនាំឲ្យកើតជំងឺនេះ គឺទម្លាប់នៃការទទួលទានអាហារប្រចាំថ្ងៃ។ បើយោងតាមគេហទំព័រ soha បានចុះផ្សាយថា មានអាហារមួយចំនួនដែលអាចបង្កឲ្យកើតជំងឺមហារីកក្រពះប្រសិនបើអ្នកទទួលទានរាល់ថ្ងៃ។
អាហារប្រៃ
ការញ៉ាំអាហារប្រៃ ដែលមានផ្ទុកអំបិលលើសពី ៥ក្រាមក្នុងមួយថ្ងៃ មិនត្រឹមតែបង្កគ្រោះថ្នាក់ដល់បេះដូងនោះទេ វាក៏អាចគ្រោះថ្នាក់ដល់ក្រពះផងដែរ។ ជាតិប្រៃអាចបំលែងទៅជាសារធាតុពុល ដែលបង្កឲ្យខូចកោសិកាក្រពះ ហើយយូរៗទៅវានឹងក្លាយទៅជាជំងឺមហារីកក្រពះ។
ដំឡូងចៀន
ដំឡូងចៀន ភាគច្រើនគេប្រើប្រាស់ខ្លាញ់ ឬប្រេងដដែលៗដើម្បីធ្វើការចម្អិន ហេតុនេះហើយអត្រានៃការកើតជំងឺមហារីកក៏កាន់តែខ្ពស់ដែលសម្រាប់អ្នកដែលទទយលទាន។ នៅពេលដែលប្រេង ឬខ្លាញ់ ត្រូវបានដុតកម្តៅខ្ពស់ ម្តងជាពីរដង វានឹងបម្លែងសារធាតុបង្កជំងឺមហារីកកើតឡើង ដែលធ្វើឲ្យអ្នកទទួលទានញឹកញាប់ត្រូវប្រឈមនឹងជំងឺមហារីកក្រពះ។
បន្លែផ្លែឈើមានថ្នាំសម្លាប់សត្វល្អិន
ដើម្បីការពារដំណាំកុំឲ្យសត្វល្អិបំផ្លាញ់ កសិករតែងតែនាំគ្នាបាញ់ថ្នាំគីមី ហើយប្រសិនបើអ្នកទទួលទានបន្លែផ្លែឈើទាំងនេះ វានឹងធ្វើឲ្យអ្នកទទួលទានពុល។ ប៉ុន្តែរឿងមួយទៀតដែលគ្រប់គ្នាមិនទាន់ដឹង គឺសារធាតុគីមីនៅក្នុងថ្នាំសម្លាប់សត្វល្អិត អាចបង្កទៅជាជំងឺមហារីកក្រពះបាន ប្រសិនបើអ្នកប្រើប្រាស់យូរអង្វែង។
មិនតែប៉ុណ្ណោះ កង្វះសារធាតុចិញ្ចឹមពីបន្លៃបៃតង់ដូចជា វីតាមីន A, C និង E ក៏ជាកត្តាដែលនាំឲ្យកើតជំងឺមហារីកក្រពះផងដែរ៕
មតិយោបល់