ព័ត៌មានកីឡា

ជប៉ុន ជាក្រុមអាស៊ីទី២ ដែលទទួលបាន ៣ពិន្ទុ ក្នុងជំនួបបើកឆាក (វីដេអូ)

ក្រុមបាល់ទាត់ជម្រើសជាតិ ជប៉ុន បានយកឈ្នះ កូឡុំប៊ី ដោយលទ្ធផល ២ទល់១ នឹងដណ្តើមបាន ៣ពិន្ទុ កាលពីយប់មិញ ក្លាយជាក្រុមមកពីតំបន់អាស៊ីទី២ ដែលទទួលជ័យជម្នះក្នុងជំនួបបើកឆាក ពានរង្វាន់បាល់ទាត់ពិភពលោក នាប្រទេសរុស្ស៊ី។

ត្រឹមតែ ៣នាទី ប៉ុណ្ណោះ កូឡុំប៊ី ត្រូវបាត់បង់សមាជិកម្នាក់ គឺកីឡាករខ្សែបម្រើ Carlos Sanchez ធ្វើឲ្យ ជប៉ុន ទទួលបានបាល់ ១១ម៉ែត្រ នឹងធ្វើបានសម្រេចដោយកីឡាករ Shinji Kagawa នៅនាទីទី ៦ តែឈានដល់នាទី ៣៩ ក៏តាមស្មើមកវិញ ពីកីឡាករ Juan Quintero ប៉ុន្តែអ្វីៗត្រូវបានចប់សប់គ្រប់ នៅវគ្គទី២ Honda ប្តូចូល ហើយលើកបាល់ចេញពីជ្រុង ឲ្យកីឡាករ Yuya Osako តែតមួយក្បាល បំប៉ោងសំណាញ់ទីបានសម្រេច នៅនាទី ៧៣ ជួយឲ្យ ជប៉ុន ឈ្នះ ៣ទល់១ ។

ឆ្លងកាត់ ១ ប្រកួតដំបូង ជប៉ុន ឈរនៅលេខ១ ក្នុងនាមជាក្រុមមកពីអាស៊ី កំពុងមាន​ ៣ពិន្ទុ ស្មើជាមួយ សេណេហ្គាល់ ខណៈដែល ប៉ូឡូញ នឹង កូឡុំប៊ី មិនមានពិន្ទុដូចគ្នា៕

https://www.youtube.com/watch?v=MiYgU61gmqs

មតិយោបល់