ព្រះសីហនុៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្ត និងម៉ូតូ នៅវេលាម៉ោង ជិត៧កន្លះព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ លើផ្លូវវិថីផែ ត្រង់ចំណុចចំណោតលោកយាយម៉ៅ ក្រុងព្រះសីហនុ បណ្ដាលឲ្យរងរបួសមនុស្ស ២នាក់។
រថយន្តដឹកទំនិញម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខភ្នំពេញ3D-8551 អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ មានទិសដៅពីភ្នំពេញ ឆ្ពោះមកខេត្តព្រះសីហនុ លុះដល់ចំណុចខាងលើ ដោយសារស្ថានភាពផ្លូវចុះចំណោតរថយន្តក៏បានរេចង្កូតមកខាងឆ្វេងដៃកៀររនាំងសុវត្ថិភាព រួចបន្តទៅបុកពីខាងក្រោយម៉ូតូ១គ្រឿងម៉ាក HONDA SCOOPY ពណ៌ ស គ្មានស្លាកលេខ មានទិសដៅស្របគ្នា បើកបរដោយឈ្មោះ នី ថា ភេទ ប្រុស អាយុ ៣៨ឆ្នាំ មុខរបរ ជាងជួសជុលម៉ូតូ ដឹកកូនប្រុសម្នាក់ឈ្មោះ នី សុវណ្ណរីទ្ធិ ភេទ ប្រុស អាយុ ៦ឆ្នាំ មុខរបរ សិស្ស មានទីលំនៅភូមិ១ សង្កាត់លេខ១ /ខេត្តព្រះសីហនុ ។
ករណីនេះ បណ្ដាលភាគីម៉ូតូរងរបួសចំនួន ០២នាក់៖ ១-ឈ្មោះ នី ថា ជាឪពុកអ្នកបើកបរម៉ូតូ រងរបួសស្រាល និង២-ឈ្មោះ នី សុវណ្ណរិទ្ធិ ជាកូន រងរបួស ធ្ងន់ បានបញ្ជូនទៅសង្គ្រោះនៅគ្លីនិកមិត្តភាព។
ចំណែកអ្នកបើកបររថយន្ត បានរត់គេចខ្លួនបាត់ ក្រោយពេលកើតហេតុ។ បច្ចុប្បន្នសមត្ថកិច្ច កំពុងបន្តនិតិវិធីដោះស្រាយរឿងនេះ តាមផ្លូវច្បាប់៕
មតិយោបល់