អាមេរិកៈ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋាភិបាលក្រុងព្យុងយ៉ាង បានបំផ្ទុះទីតាំងសាកល្បងនុយក្លេអ៊ែរធំ ៗ ចំនួន ៤ កន្លែង ខណៈដំណើរការនៃការរំលាយអាវុធទាំងអស់ បានចាប់ផ្តើមរួចរាល់ ដោយមិនបានផ្តល់ព័ត៌មានលម្អិត។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨។
ថ្លែងនៅឯកិច្ចប្រជុំក្នុងខុទ្ទកាល័យរបស់លោក នៅសេតវិមានលោក ត្រាំ បាននិយាយថា «ពួកគេ (កូរ៉េខាងជើង) បានបញ្ឈប់ការដឹកជញ្ជូនមីស៊ីល និងបានបំផ្លាញទីតាំងសាកល្បងម៉ាស៊ីនទាំងនោះ ដោយបំផ្ទុះវាឡើង ដែលមានន័យថា ការលុបបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុង បានចាប់ផ្តើមរួចរាល់»។
យ៉ាងណាមិញលោក ត្រាំ បានបញ្ជាក់ថា វាមិនច្បាស់ភ្លាមៗទេថា កន្លែងសាកល្បងអាវុធរបស់កូរ៉េខាងជើង ពិតជាត្រូវបានបំផ្លាញចោលទាំងស្រុងមែននោះ៕
មតិយោបល់