ព័ត៌មានជាតិ

សមត្ថកិច្ចខណ្ឌមានជ័យ បញ្ជូនខ្លួនក្រុមចោរប្លន់វ័យក្មេង៦នាក់ ទៅតុលាការ

ភ្នំពេញៈ នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨នេះ សមត្ថកិច្ចព្រហ្មទណ្ឌខណ្ឌមានជ័យ បានបញ្ជូនខ្លួនក្រុមចោរប្លន់វ័យក្មេង៦នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ជនសង្ស័យទាំង៦នាក់
ទី១ឈ្មោះ លី ឌីណា ភេទប្រុសអាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ។
ទី២ឈ្មោះ ហាក់ ភារម្យ ភេទប្រុសអាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ។
ទី៣ឈ្មោះ ឃុត ភារម្យ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ។
ទី៤ឈ្មោះ គង់ មេង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ។
ទី៥ឈ្មោព បាន ធានហ្វូ ភេទប្រុសអាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ។
និងទី៦ ឈ្មោះ ឡា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ។

ចំណែកជនរងគ្រោះជាម្ចាស់ម៉ូតូឈ្មោះ រិទ្ធ រងរបួសបញ្ជូនទៅមន្ទីរពេទ្យ និងម្នាក់ទៀតឈ្មោះ តារា អាយុ ២៩ ឆ្នាំនៅម្ដុំផ្សារសូឡា រីឯម៉ូតូដែលត្រូវបានជនសង្ស័យវាយប្លន់យកទៅនោះ ម៉ាកហុងដាឌ្រីមសេ ១២៥ ពណ៌ខ្មៅ ដែលពាក់ស្លាកលេខភ្នំពេញភ្នំពេញ1GV-9242 ។

គួររំឭកថា ជនសង្ស័យ៦នាក់ ដែលធ្វើសកម្មភាពវាយប្លន់យកម៉ូតូរបស់ជនរងគ្រោះ បានសម្រេចកាលពីវេលាម៉ោង ៣និង ៣០ នាទីទៀបភ្លឺថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០១៨ នៅមុខផ្ទះសំណាក់ ៣៤២ តាមដងផ្លូវលេខ ២៧១ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ត្រូវសមត្ថកិច្ចខណ្ឌចំការ មន ធ្វើការឃាត់បានជនសង្ស័យ២នាក់ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្ដិ៍ស្ទឹងមានជ័យ២ លុះដល់ព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ កម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌខណ្ឌមានជ័យ សហការជាមួយកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បានធ្វើការឃាត់ខ្លួនជនសង្ស័យ៤នាក់ទៀត នៅខណ្ឌច្បារអំពៅ យកមកធ្វើការសាកសួរតែម្ដង៕

មតិយោបល់