ព័ត៌មានជាតិ

រថយន្ត HINO ពន្លះគូទក្រោយម៉ូតូពីរគ្រឿងទាំងព្រឹក ស្លាប់ម្នាក់ភ្លាមៗ

ភ្នំពេញ: នៅថ្ងៃវេលាម៉ោង៦ និង៤០នាទីព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តនិងម៉ូតូចំនួន២គ្រឿង បណ្តាលឲ្យស្លាប់បុរសម្នាក់ នៅចំណុចមុខធនាគារវឌ្ឍន: ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

រថយន្តបង្កម៉ាក HINO ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 5A-0339 ចំណែកម៉ូតូម៉ាក ស្កុបពី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1BU-5070 និងម៉ូតូមួយគ្រឿងទៀតម៉ាក DREAM c125 ពណ៌ខ្មៅ ពាក់ស្លាកលេខតាកែវ1C-8551។

តាមសមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ រថយន្តខាងលើ និងម៉ូតូចំនួនពីរគ្រឿង បានបើកបរក្នុងទិសដៅស្របគ្នា គឺពីជើងទៅត្បូងមកដល់កើតហេតុ ក៏ស្រាប់តែរថយន្ត ទៅបុកពីរក្រោយម៉ូតូទាំង២គ្រឿងតែម្តង។

បច្ចុប្បន្នវត្ថុតាង ត្រូវបានកម្លាំងជំនាញយកមករក្សាទុកនៅប៉ុស្តិ៍ ដើម្បកសាងសំណុំរឿង ចាត់ការតាមនិតិវិធី ចំណែកសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់