ព័ត៌មានជាតិ

បុរសម្នាក់ ទៅឆក់ត្រីខុសបច្ចេកទេស បណ្ដាលឲ្យស្លាប់ខ្លួនឯង​តែម្ដង

ក្រចេះ: កាលពីវេលាម៉ោង ៦ល្ងាចថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨ មានករណីបុរសម្នាក់ ទៅឆក់ត្រីខុសបច្ចេកទេស បណ្តាលឲ្យឆក់ខ្លួនឯងស្លាប់យ៉ាងអាណោចអាធ័ម នៅចំណុចស្រែប៉ាវ៉ា ចម្ងាយពីភូមិចង្ហប ឃុំក្បាលដំរី ៦គីទ្បូម៉ែត្រ។

ជនរងគ្រោះឈ្មោះ ស្រី ខ្នឿន ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិចង្ហប ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ។

ប្រភពពីប្រពន្ធជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ ប្តីគាត់បានចេញពីខ្ទមនៅស្រែ ទៅឆក់ត្រីនៅអូរប៉ាវ៉ា ស្ថិតក្នុង
ស្រែរបស់ខ្លួន នៅពេលនោះ ស្រាប់តែគាត់បានឃើញប្តីដួលក៏រត់ទៅមើល ឃើញប្តីខ្លួនត្រូវឧបករណ៍ឆក់ត្រី ឆក់ស្លាប់ទៅហើយ។

ក្រោយទទួលបានព័ត៌មានកម្លាំងប៉ុស្តិ៍ក្បាលដំរី ចុះទៅពិនិត្យសពឃើញថា ពិតជាស្លាប់ដោយសារ ត្រូវឧបករណ៍ឆក់ត្រី ឆក់ស្លាប់ដោយខ្លួនឯងមែន ទើបប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់