ព័ត៌មានជាតិ

សូមជួយShareផង! មានអ្នកណាបាត់បងប្អូនទេ? បុរសម្នាក់ត្រូវរថយន្តបុកស្លាប់នៅផ្លូវជាតិលេខ៦!…

ភ្នំពេញៈ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍មកដល់ពេលនេះមិនទាន់រកសាច់ញាតិឃើញនោះទេ។
ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង២ រំលងអធាត្រ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ក្បែរនិងស្ពានទី១០ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានបញ្ជាក់ឲ្យដឹងថា សាកសពខាងលើបានស្លាប់ដោយសាររថយន្តបុកហើយរថយន្តបានរត់គេចខ្លួនបាត់ស្រមោលតែម្តង បន្សល់ទុកតែសាកសពនៅកណ្តាលផ្លូវតែប៉ុណ្ណោះ។

ក្រោយពេលកើតហេតុត្រូវបានប្រជាពលរដ្ឋដែលនៅក្បែរនោះកំពុងតែដើរឆ្លុះកង្កែប ក៏ប្រទះឃើញសាកសពខាងលើបានស្លាប់បាត់ទៅហើយថែមទាំងនៅពាក់កណ្តាលផ្លូវទៀតឃើញដូច្នេះពួកគាត់បាននាំគ្នាសែងមកដាក់ចញ្ចើមផ្លូវ រួចរាយការណ៍ដល់អជ្ញាធរមូលដ្ឋាននិងសម្ថិតកិច្ចចុះមកពិនិត្យកន្លែងកើតហេតុតែម្តង ក្រោយធ្វើការពិនិត្យរួចនិងស្វែងរកសាច់ញាត្តិមិនទាន់ឃើញទើបរថយន្តសាមុយដឹកយកមកតម្កល់នៅវត្តទឹកថ្លា ដើម្បីរង់ចាំសាច់ញាតិបន្ត៕
https://youtu.be/0pOk9qxI44w

មតិយោបល់