បាត់ដំបងៈ គ្រាប់មីនមិនទាន់ផ្ទុះ និងនៅមានប្រសិទ្ធិភាពក្នុងការបង្ករគ្រោះថ្នាក់គ្រប់ពេលដល់មនុស្ស និងសត្វ ដែលគេស្គាល់ថា ជាស្នាដៃផលិតរបស់សហរដ្ឋអាមេរិក និងទំនងជាសេសសល់តាំងពីសម័យសង្រ្គាមមានឈ្មោះ M14 ចំនួន១ គ្រាប់ ត្រូវបានប្រទះឃើញនៅក្បែរជើងភ្នំបាណន់ ស្ថិតនៅក្នុងស្រុកបាណន់ ខេត្តបាត់ដំបង ដែលជាទីរមណីយដ្ឋានប្រវត្តិសាស្រ្តដ៏មានការទាក់ទាញមួយ សម្រាប់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ កាលពីថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០១៧ កន្លងមកថ្មីៗនេះ ។
មីនប្រភេទM14 នេះត្រូវបានមន្រ្តីជំនាញខាងគ្រឿងផ្ទះុរបស់អង្គការ ហេឡូត្រាស់ (Halo trust)បញ្ជាក់ថា វាជាផលិតផលរបស់សហរដ្ឋអាមេរិក ហើយទំនងជានៅកប់ក្នុងដីតាំងពីសម័យសង្រ្គាមមកម្ល៉េះ។
មន្រ្តីដដែលអះអាងថា បើ ទោះបីជាមានរយៈពេលយូរមកហើយក្តីតែគ្រាប់មីនមួយនេះនៅតែមានប្រសិទ្ឋិភាពអាចផ្ទះុបានគ្រប់វិនាទី ប្រសិនបើមានការប៉ះពាល់ដោយមនុស្សឬសត្វ មិនស្របតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវទេនោះ។
ករណីមួយនេះអាចចាត់ទុកថាជាសំណាងមួយធំណាស់ដែលត្រូវបានប្រទះឃើញ និងមានវិធានការទាន់ពេល ប្រសិនបើគ្រាប់មីនមួយនេះផ្ទុះឡើង ដោយការប៉ះពាល់ពីមនុស្សឬសត្វ ពុំត្រឹមត្រូវតាមលក្ខណៈ បច្ចេក ទេសទេនោះ មហន្តរាយនឹងកើតមាន យ៉ាងជាក់ស្តែង ដោយការរបួសរាង កាយ ឬ ឈានដល់ការបាត់បង់ជីវិតមនុស្សឬសត្វនៅក្បែររមណីយដ្ឋានប្រវត្តិសាស្រ្តដ៏ទាក់ទាញមួយនេះ។
ក្រោយធ្វើការពិនិត្យយ៉ាងល្អិតល្អន់គ្រាប់ មីនមួយនេះត្រូវបានក្រុមមន្រ្តីជំនាញនៃអង្គការ ហេឡូត្រាស់ធ្វើការបំផ្លាញចោលរួចហើយ៕
មតិយោបល់