ព័ត៌មានជាតិ

សមត្ថកិច្ចបញ្ជូនខ្លួន សិស្សសាលាវ័យក្មេង ដែលជាចោរឆក់២នាក់ទៅតុលាការ!

ភ្នំពេញៈ សិស្សសាលាវ័យក្មេង ជាមុខសញ្ញាចោរឆក់ ២នាក់ត្រូវបាន សមត្ថកិច្ចព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨នេះ បញ្ជូនខ្លួន ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់។

បើតាមសមត្ថកិច្ច ជនសង្ស័យទី១ឈ្មោះ ពៅ វិចិត្រ ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរសិស្ស ស្នាក់នៅផ្ទះជួល សង្កាត់ស្ទឹងមានជ័យ ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងទី២ឈ្មោះ ប្រាក់ ចាន់ណារ៉ុង ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ សិស្ស ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវវ៉េងស្រេង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សូមជម្រាបជូនថា សមត្កិច្ចព្រហ្មទណ្ឌកម្រិតស្រាល បានឃាត់ខ្លួន ក្រុមជនសង្ស័យ ទាំង ២នាក់ខាងលើ ពីព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ ក្រោយពីពួកគេធ្វើសកម្មភាព ឆក់នៅចំណុច ផ្លូវលេខ២៦១ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានី ភ្នំពេញ។

សមត្ថកិច្ច ឲ្យដឹងថា ក្រុមជនសង្ស័យ​២​នាក់ បានសារភាព​ថា ពួកគេបានធ្វើ​សកម្មភាព​ឆក់​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​ចំនួន​៤​លើក ទើបត្រូវចាប់ខ្លួនបាន៕
https://www.youtube.com/watch?v=J-kjYojiRcU

មតិយោបល់